ជ្រោយហ្គាហ្សា ៖ បុរសស្ត្រីច្រើនគូរបានរៀបការរួមគ្នា កាលពីថ្ងៃទី២ ធ្នូ នៅក្រុងខាន់យូនេស ភាគខាងត្បូងជ្រោយហ្គា ដែលទីណាៗសុទ្ធតែមានគំនរបាក់បែក ដោយសារសង្គ្រាម២ឆ្នាំ។

ការរៀបការជាសមូហភាពបែបនេះ ផ្ដល់ក្ដីរីករាយ ក្នុងទីក្រុងដែលរងការបំផ្លាញខ្ទេចក្នុងសង្គ្រាម។ ការរៀបការរួមគ្នានោះ មានគូស្នេហ៍៥៤គូ ។ យុវជនម្នាក់ក្នុងចំណោមយុវជនដែលរៀបការរួមគ្នានិយាយថា យើងត្រូវការអ្វីមួយដែលជាសេចក្ដីត្រូវការរបស់យើង នោះជាការរៀបការ ដែលបង្ហាញថា ទឹកចិត្តរបស់យើងនៅរស់ជានិច្ច។

ក្នុងការរៀបការនេះ មានការទះស្គរ និងមានតន្ត្រី ពេលហែកូនកម្លោះកូនក្រមុំទៅកាន់កន្លែងប្រារព្ធពិធី ។ ពិធីនោះ រៀបចំនៅទីលានមួយស្ថិតនៅកណ្ដាលបណ្ដាអគារដែលមួយចំនួនបាក់បែកពាក់កណ្ដាលនិងអគារដទៃៗទៀតរងការបំផ្លាញទាំងស្រុង។

ពិធីរៀបការជាសមូហភាពនេះ មានមនុស្សចូលរួមច្រើនរយនាក់ ។ បណ្ដានារីជាកូនក្រមុំស្លៀកពាក់រ៉ូបពណ៌ស តុបតែងលម្អដោយក្រណាត់ពណ៌ក្រហម ដោយឱបនឹងទ្រូងបាច់ផ្កាពណ៌ទងជាតិប៉ាឡេស្ទីន ក្រហម ស និងខៀវ ។

ចំណែកពួកកូនកម្លោះកាន់ទង់ជាតិប៉ាឡេស្ទីនតូចៗ ។ ពិធីរៀបការបែបនេះអាចធ្វើទៅបាន ដោយសារកិច្ចព្រមព្រៀងឈប់បាញ់គ្នា ដែលចូលជាធរមានពីថៃ្ងទី១០ តុលា មក ៕
ចែករំលែកព័តមាននេះ