ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ថៃ បោះបង្គោល​បណ្តោះអាសន្ន បាន​៣៩​បង្គោល ចន្លោះ​បង្គោល​លេខ​៤២-៤៣

5 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ផ្តល់​របាយការណ៍​វឌ្ឍនភាព​ថ្មី ស្តី​ពី​ការងារ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន នៅ​កំណាត់​ខ្សែ​ព្រំដែន​កម្ពុជា​-​ថៃ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥​នេះ បាន​ផ្តល់​របាយការណ៍​វឌ្ឍនភាព​ថ្មី ស្តី​ពី​ការងារ​ចុះ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន នៅ​កំណាត់​ខ្សែ​ព្រំដែន​កម្ពុជា​-​ថៃ ចន្លោះ​បង្គោល​លេខ ៤២ ដល់ ៤៧ រួម​មាន ៖

១. ការងារ​វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៥ ៖
ក្រុម​វាស់វែង​ចម្រុះ នៃ​ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​អនុវត្ត​ការងារ វាស់វែង និង​បោះបង្គោល​បណ្តោះអាសន្ន នៅ​លើ​ដី​ជាក់ស្តែង ។

ទីតាំង​អនុវត្តន៍ កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ ៤២-៤៣ (​ក្នុងភូមិ​សាស្ត្រ​ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខ​ស្រុក​គោក​ស៊ូ​ង ខេត្ត​ស្រះ​កែវ​) ។

លទ្ធផល ក្រុមការងារ​បាន​បោះបង្គោល​បណ្តោះអាសន្ន​បាន​ចំនួន ៣៩ បង្គោល លើ​ចំនួន​សរុប ២៧៧ បង្គោល​បណ្តោះអាសន្ន ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​កំណាត់​ខ្សែ​នេះ​។

២. ការងារ​បច្ចេកទេស​បង្កើត​ផែនទី (១៩ ដល់ ២៧ វិច្ឆិកា​) ការ​ថតរូប​ពីលើ​អាកាស ៖ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ ភាគី​ទាំង​ពីរ បាន​បញ្ចប់​ទាំងស្រុង​ការងារ ថតរូប​ពីលើ​អាកាស​ដោយ​ប្រើ​ដ្រូ​ន នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​លេខ ៤២-៤៣ ដែល​មាន​ប្រវែង​ប្រមាណ ៧ គីឡូម៉ែត្រ ។

ការ​រៀបចំ​ទិន្នន័យ​: នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ ភាគី​ទាំង​ពីរ​បាន​រួម​គ្នា​រៀបចំ​ទិន្នន័យ​រូបថត​ពីលើ​អាកាស ដើម្បី​បង្កើត ផែនទី​រូបថត (Photomap) សម្រាប់​ប្រើប្រាស់​ជា​មូលដ្ឋាន​បច្ចេកទេស​។
ការងារ​នេះ​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន និង​មានការ​សហការ​ល្អ​រវាង​ភាគី​ទាំង​ពីរ ដើម្បី​ឈាន​ទៅ​រក​ការ​បោះបង្គោល​ព្រំដែន​ជា​ស្ថាពរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ