ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនជាតិ​ថៃ​​៨​នាក់​ចា.ក់​និង​វ៉ៃ​ស.ម្លា.ប់​សន្តិសុខ​ខ្មែរ​ម្នាក់ និង​រ.បួ.ស.ធ្ង.ន់​ម្នាក់​

8 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​១​ក្រុម​​មាន​គ្នា​៨​នាក់ ដែល​ចាក់​និង​វាយ​សម្លាប់​សន្តិសុខ​ខ្មែរ​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ នៅ​បុរី​​សាន ស៊ា​ន​ហូរ…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​១​ក្រុម​​មាន​គ្នា​៨​នាក់ ដែល​ចាក់​និង​វាយ​សម្លាប់​សន្តិសុខ​ខ្មែរ​ម្នាក់ និង​របួសធ្ងន់​ម្នាក់ កាលពី​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២៥ នៅ​បុរី​​សាន ស៊ា​ន​ហូរ ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ទោ រ៉ែ​ន សុ​ភ័​ក្រ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ថ្លែង​ថា ពេល​នេះ​ជនជាតិ​ថៃ​១​ក្រុម​នោះ​ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​ហើយ ចំណែក​សន្តិសុខ​ខ្មែរ​ម្នាក់​ដែលរបួសធ្ងន់់​កំពុង​ត្រូវ​បាន​សង្គ្រោះ ។ ប៉ុន្តែ គេ​មិន​ទាន់​បានដឹង​ពី​មូលហេតុ​នៃ​ការ​ផ្ទុះ​ហិង្សា​នេះ​ឡើយ​ទេ ដែល​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះល្វែង​អគារ A.១១០ បុរី​សាន​ស៊ា​ន​ហូរ ។

ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​និយាយ​ថា សមត្ថកិច្ច​បាន​ទៅ​អន្តរាគមន៍​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី​ចំនួន​៨​នាក់​នេះ ក្នុង​នោះ ​គេ​បាន​ស្គាល់​មុខ​ជន​បង្ក​៣​ទៅ​៤​នាក់ ។ គេ​នៅ​មិន​ទាន់​បានដឹង​ច្បាស់​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ស្រាប់តែ​ឃើញជន​ដៃដល់​មាន​ដំបង​ និង​កាំបិត ស្ទុះ​ទៅ​វាយ​សន្តិសុខ​ខ្មែរ​ម្នាក់​រហូត​សន្លប់ ហើយ​វា​យ​និង​ចាក់​សន្តិសុខ​ខ្មែរ​ម្នាក់​ទៀត​ដែល​ស្ទុះ​ចូល​ទៅ​ជួយ​បណ្តាល​ឱ្យ​ដួល​ដេក​ក្នុង​ថ្លុកឈាម ។

ប្រជាពលរដ្ឋ​បញ្ជាក់​ថា ក្រោយ​កើតហេតុ​ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ដោយ​ឃាត់ខ្លួន​ជនជាតិ​ថៃ​ប្រុស​ស្រី​ទាំង​៨​នាក់នេះ ដែល​ខ្លះ​ឃាត់ខ្លួន​ក្នុង​បន្ទប់ និង​ខ្លះ​ទៀត​ឃាត់ខ្លួន​នៅ​ក្រោយ​អគារ ពេល​បង្ក​ហិង្សា​ហើយ​បម្រុង​រត់គេច​ខ្លួន ។ ក្រោយ​ពេល​ចាប់​ឃាត់ខ្លួន ក៏​នាំ​យក​ទៅ​សាកសួរ​និង​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី ៕

Screenshot

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ