ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុំ​សាច់​ខួរក្បាល​! ៥ សញ្ញា​សំខាន់​៖ ចាប់ផ្តើម​តាម​រយៈ ចង្កា​ធំ និង​បញ្ហា​រឿង​ស្នេហា​!

3 ថ្ងៃ មុន

បើ​តាម​ការ​ក្រើនរំលឹក និង​ការ​ផ្សាយ​របស់ មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បង្ហាញ​ពី​សញ្ញា​មួយ​ចំនួន​ដែល​ជា​ការ​ព្រមាន​អំពី​វត្តមាន​ដុំ​សាច់​ក្នុង​ខួរក្បាល​។ រោគ​សញ្ញា​ទាំងនេះ​មាន​លក្ខណៈ​ប្លែក​ៗ​គ្នា ហើយ​ខ្លះ​អាច​បង្ក​ការ​ភាន់ច្រឡំ​ជាមួយ​បញ្ហា​សុខភាព​ទូទៅ ប៉ុន្តែ​អ្នកជំងឺ​គួរតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។ តើ​មាន​រោគ​សញ្ញា​សំខាន់​ៗ​អ្វីខ្លះ​ដែល​ត្រូវ​ចាប់អារម្មណ៍? ឈឺក្បាល​រ៉ាំរ៉ៃ​: នេះ​ជា​សញ្ញា​ទូទៅ​មួយ…

បើ​តាម​ការ​ក្រើនរំលឹក និង​ការ​ផ្សាយ​របស់ មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បង្ហាញ​ពី​សញ្ញា​មួយ​ចំនួន​ដែល​ជា​ការ​ព្រមាន​អំពី​វត្តមាន​ដុំ​សាច់​ក្នុង​ខួរក្បាល​។ រោគ​សញ្ញា​ទាំងនេះ​មាន​លក្ខណៈ​ប្លែក​ៗ​គ្នា ហើយ​ខ្លះ​អាច​បង្ក​ការ​ភាន់ច្រឡំ​ជាមួយ​បញ្ហា​សុខភាព​ទូទៅ ប៉ុន្តែ​អ្នកជំងឺ​គួរតែ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​។

តើ​មាន​រោគ​សញ្ញា​សំខាន់​ៗ​អ្វីខ្លះ​ដែល​ត្រូវ​ចាប់អារម្មណ៍?

ឈឺក្បាល​រ៉ាំរ៉ៃ​: នេះ​ជា​សញ្ញា​ទូទៅ​មួយ ដែល​អាច​កើតឡើង​ញឹកញាប់ ឬ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ជាង​ធម្មតា​។
បញ្ហា​ចក្ខុវិស័យ​: ដូច​ជា​ការ មើល​មិនសូវ​ច្បាស់ ឬ​ព្រិល​។
ការ​រីក​លូតលាស់​រាង​កាយ​ខុស​ប្រក្រតី​: រោគ​សញ្ញា​នេះ​ទាក់ទង​នឹង​ដុំ​សាច់​នៅ​ក្រពេញ pituitary ដែល​គ្រប់គ្រង​អ័រម៉ូន​។ ឧទាហរណ៍​រួម​មាន​៖

អណ្ដាត​ធំ
ចង្កា​ធំ
លូត​កម្ពស់​លឿន (​ចំពោះ​ក្មេង ឬ​វ័យ​ជំទង់​)
ការ​ហូរ​ទឹកដោះ​ខុស​ប្រក្រតី​: ចំពោះ​ទាំង​បុរស និង​ស្ត្រី (​ដែល​មិន​កំពុង​មាន​ផ្ទៃពោះ ឬ​បំបៅ​ដោះ​)​។
អសមត្ថភាព​ផ្លូវភេទ​ចំពោះ​បុរស​: ការ​ថយ​ចុះ ឬ​បាត់បង់​សមត្ថភាព​ផ្លូវភេទ​។

ការ​ក្រើនរំលឹក​៖ ប្រសិនបើ​អ្នក ឬ​សាច់ញាតិ​មាន​រោគ​សញ្ញា​ទាំងនេះ​កើតឡើង​ជាប់​ៗ​គ្នា ឬ​មានការ​ប្រែប្រួល​ខ្លាំង អ្នក​គួរតែ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ធ្វើការ​ពិនិត្យ និង​វាយតម្លៃ​ច្បាស់លាស់​។ ការ​ដឹង​ទាន់​ពេលវេលា គឺជា​គន្លឹះ​ក្នុង​ការ​ព្យាបាល​ដោយ​ជោគជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ