ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សស្លា.ប់កើនដល់​៧៥៣​នាក់ និង​៦៥០ នាក់​បាត់ខ្លួន ខណៈកំហឹងកើនឡើងចំពោះការយឺតយ៉ាវក្នុងការជួយសង្គ្រោះតំបន់រងគ្រោះដោយ​ទឹកជំនន់ដ៏អាក្រក់​បំផុត

2 ម៉ោង មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​ខឹងសម្បារ​កាន់តែ​កើនឡើង​នៅ​ឥណ្ឌូ​ណេ​ស៊ី ​ប្រឈម​មុខ​នឹង​ការ​យឺតយ៉ាវ​ក្នុង​ការ​ជួយ​សង្គ្រោះ ក្នុង​បណ្ដា​តំបន់​រង​គ្រោះ​ដោយ​ទឹកជំនន់ ដែល​តំបន់​ខ្លះ​នៅ​ឯកោ​បន្ត​ទៀត​។ គ្រោះ​ទឹកជំនន់​ និង​ការ​បាក់​ដី​ដ៏​អាក្រក់​បំផុត​នៅ​ប្រទេស​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​មក​ដល់​ថ្ងៃ​ទី​៣​ ធ្នូ…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​ខឹងសម្បារ​កាន់តែ​កើនឡើង​នៅ​ឥណ្ឌូ​ណេ​ស៊ី ​ប្រឈម​មុខ​នឹង​ការ​យឺតយ៉ាវ​ក្នុង​ការ​ជួយ​សង្គ្រោះ ក្នុង​បណ្ដា​តំបន់​រង​គ្រោះ​ដោយ​ទឹកជំនន់ ដែល​តំបន់​ខ្លះ​នៅ​ឯកោ​បន្ត​ទៀត​។

គ្រោះ​ទឹកជំនន់​ និង​ការ​បាក់​ដី​ដ៏​អាក្រក់​បំផុត​នៅ​ប្រទេស​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​មក​ដល់​ថ្ងៃ​ទី​៣​ ធ្នូ កើន​ដល់​៧៥៣​នាក់​ហើយ​ ។ ទឹកជំនន់​និង​ការ​បាក់​ដី​ក៏​មាន​ភាព​ធ្ងន់ធ្ងរ​ដែរ​ នៅ​ប្រទេស​ស្រី​លង្កា​រដែល​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​ទាំង​២ កើន​ដល់​លើស​ពី​១៣០០​នាក់​ហើយ​ ។

ភ្លៀង​ធ្លាក់​ខ្លាំង​រួម​នឹង​ព្យុះ​ស៊ី​ក្លូ​ន​ត្រូ​ពី​កាល់​២​ដាច់​ដោយ​ឡែ​ង​ពី​គ្នា កាលពី​ស​ប្ដា​ហ៍​មុន បណ្ដាល​ឲ្យ​មានទឹក​ជន់​លិច ​និង​ការ​បាក់​ដី នៅ​តំបន់​មួយ​ចំនួន​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​ឥណ្ឌូ​ណេ​ស៊ី​ និង​នៅ​ប្រទេស​ស្រី​លង្កា​ទាំងមូល ព្រមទាំង​នៅ​ភាគ​ខាងត្បូង​ថៃ​និង​ភាគ​ខាងជើង​ម៉ា​ឡេ​ស៊ី​ ។ នៅ​ឥណ្ឌូ​ណេ​ស៊ី​តុល្យការ​ចុង​ក្រោយ រៀបរាប់​ពី​មនុស្ស​ស្លាប់​ឡើង​ដល់​៧៥៣​នាក់ ជាមួយ​អ្នក​បាត់​ខ្លួន​ដល់​៦៥០​នាក់​។

ឧតុនិយម​អាក្រក់​បំផុត​នៅ​ឥណ្ឌូ​ណេ​ស៊ី​ក៏​បង្ក​ឲ្យ​ន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ថៃ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៧៦​នាក់​និង​នៅ​ម៉ា​ឡេ​ស៊ី​ដែល​មាន​មនុស្ស​ស្លាប់​២​នាក់​។ តំបន់​ដ៏​ធំ​នៃ​ប្រទេស​ទាំងនោះ ព្រមទាំង​ប្រទេស​ហ្វ៊ី​លី​ពី​ន វៀតណាម មី​យ៉ា​ន់​ម៉ា​និង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​និង​ឡាវ​ជួប​ប្រទះ​ភ្លៀង​ធ្លាក់​ខ្លាំង​ពុំ​ធ្លាប់​ជួប​ប្រទះ​ក្នុង​ខែវិច្ឆិកា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ