ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាសហការជាមួយអ្នកជំនាញអន្តរជាតិ ពិនិត្យការងារជួសជុលនៅតំបន់អង្គរធំ

2 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នកជំនាញ​ការ​អា​ដ​ហុ​ក​អាយ​ស៊ី​ស៊ី​អង្គរ​/​សំបូរ​ព្រៃ​គុក បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​នៅ​រាជវាំង នៃ​អតីត​ក្រុង​អង្គរធំ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​រសៀល ថ្ងៃ​ទី​០៣ ខែធ្នូ…

ខេត្តសៀមរាប ៖ អ្នកជំនាញ​ការ​អា​ដ​ហុ​ក​អាយ​ស៊ី​ស៊ី​អង្គរ​/​សំបូរ​ព្រៃ​គុក បន្ត​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​នៅ​រាជវាំង នៃ​អតីត​ក្រុង​អង្គរធំ ។ នេះ​បើ​យោង​តាម​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នា​រសៀល ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០២៥ ។

អាជ្ញាធរ​ជាតិ​អប្សរា បាន​បញ្ជាក់​ថា អ្នកជំនាញ​ការ​អា​ដ​ហុ​ក នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ និង​សំបូរ​ព្រៃ​គុក ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ​/​សំបូរ​ព្រៃ​គុក រួម និង​អ្នកជំនាញ​ខ្មែរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​តាម​ការដ្ឋាន​ជួសជុល​មួយ​ចំនួន នៅ​ខ្លោងទ្វារ​ខាងត្បូង ខាងជើង និង​ការ​កំណាយ​ស្រាវជ្រាវ​ក្នុង​គម្រោង​ជួសជុល​រាជវាំង​នៃ​អតីត​រាជធានី​ក្រុង​អង្គរធំ នា​ថ្ងៃ​ទី​០៣​វិច្ឆិកា ឆ្នាំ​២០២៥ ។

ការងារ​នេះ ធ្វើ​ឡើង​ក្នុង​បំណង​សិក្សា និង​ពិនិត្យ​ការងារ ដែល​អនុលោម​តាម​អនុសាសន៍​ដែល​អ្នក​ជំនាញការ​បាន​ផ្តល់​អនុសាសន៍​នា​ពេល​កន្លង​មក​។

ការ​ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​នេះ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អន្តរជាតិ ក្នុង​ការ​ថែរក្សា​ការពារ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ ឱ្យ​នៅ​គង់វង្ស​សម្រាប់​មនុស្សជាតិ​ជំនាន់​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ