ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សជាង២៤០០នាក់ ត្រូវចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀ.នក្នុងឆ្នាំ២០២៥

2 នាទី មុន
  • ភ្នំពេញ

របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន ដែល​បាន​ចេញ កាលពី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​រាយការណ៍​ពី​ការ​កើនឡើង​នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន ប៉ុន្តែ​បរិមាណ​គ្រឿង​ញៀ​.​ន ដែល​រឹបអូស​បាន​ក្នុង​រយៈពេល​១១​ខែ​ដំបូង នៃ​ឆ្នាំ…

របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន ដែល​បាន​ចេញ កាលពី​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​រាយការណ៍​ពី​ការ​កើនឡើង​នៃ​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន ប៉ុន្តែ​បរិមាណ​គ្រឿង​ញៀ​.​ន ដែល​រឹបអូស​បាន​ក្នុង​រយៈពេល​១១​ខែ​ដំបូង នៃ​ឆ្នាំ ២០២៥ ឃើញ​ថា​ថយ​ចុះ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ឃុំខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀ​.​ន​ចំនួន ២៤.១៦៨ នាក់ ក្នុងអំឡុងពេល​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​នេះ​កើនឡើង​២,៤ ភាគរយ​ធៀប​នឹង​ចំនួន​២៣.៦០១ នាក់ ក្នុង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន ដោយ​បន្ថែម​ថា ជនសង្ស័យ​ចំនួន ៨៧០​នាក់​ជា​ជនបរទេស ។

របាយការណ៍​នេះ​បាន​និយាយ​ថា «​គ្រឿង​ញៀ​.​ន​ខុសច្បាប់ សរុប​ចំនួន​៥,៧៧ តោន ត្រូវ​បាន​រឹបអូស ពី​ការ​កាន់កាប់​របស់​ជនសង្ស័យ​ទាំងនោះ ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ដល់​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥» ។

របាយការណ៍​នេះ បាន​បន្ថែម​ថា បរិមាណ​គ្រឿងញៀន​ដែល​រឹបអូស​បាន​តំណាង​ឱ្យ​ការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ពី​១៣,៣ តោន ដែល​រឹបអូស​បាន ក្នុង​រយៈពេល​១១​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៤ ។

គ្រឿង​ញៀ​.​ន​ភាគច្រើន​ដែល​រឹបអូស​បាន គឺ​កេ​តា​មីន អេ​ស្តា​ស៊ី ហេ​រ៉ូ​អី​ន មេ​តំ​ហ្វេ​តា​ម៉ី​ន និង​កូ​កា​អ៊ិ​ន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ