ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំលោក​វ្ល៉ាឌីមៀរ ពូទីន និងបេសកជនលោកត្រាំប្រព្រឹត្តទៅ៥ម៉ោង តែនៅ​មិនទាន់រកឃើញការសម្របសម្រួលលើបញ្ហាដែនដីអ៊ុយក្រែនដែលកាន់កាប់ដោយរុស្ស៊ី

5 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កិច្ចប្រជុំ​របស់​បេសកជន​ពិសេស លោក​ណា​ល់​ត្រាំ លោក​STEVE WITKOFF និង​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២​ធ្នូ នៅ​ក្រុង​ម៉ូ​ស្គូ ប្រព្រឹត្ត​ទៅ​អស់​ពេល​ដល់​៥​ម៉ោង…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កិច្ចប្រជុំ​របស់​បេសកជន​ពិសេស លោក​ណា​ល់​ត្រាំ លោក​STEVE WITKOFF និង​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២​ធ្នូ នៅ​ក្រុង​ម៉ូ​ស្គូ ប្រព្រឹត្ត​ទៅ​អស់​ពេល​ដល់​៥​ម៉ោង ។ កិច្ចប្រជុំ​នោះ ធ្វើ​ឡើង​នៅ​វិមាន​ក្រឹម​ឡាំង ត្រូវ​បាន​លោក​គី​រី​ល​ឌី​មី​ទ្រី​យេ​វ បេសកជន​ប្រ​ធានា​នា​ធិ​បតី​រុ​ស្ស៊ី​ទទួល​បន្ទុក​បញ្ហា​សេដ្ឋកិច្ច​អន្តរជាតិ​ចាត់​ទុក​ថា ស្ថាបនា ។

ចំណែក​លោក​អ៊ី​យ៉ូ​រី​អ៊ូ​ឆា​កូវ​ទីប្រឹក្សា​ការទូត​របស់​វិមាន​ក្រឹម​ឡាំង​វិញ​គូសបញ្ជាក់​ថា ការ​ពិភាក្សា​គ្នា​ពិតជា​មាន​ប្រយោជន៍​និង​ស្ថាបនា តែ​នៅ​សល់​បញ្ហា​ច្រើន​ទៀត​ដែល​ត្រូវធ្វើ​។ លោក​អះអាង​ប្រាប់​បណ្ដា​អ្នកកាសែត​ថា ពុំ​មានការ​សម្របសម្រួល​គ្នា​ណាមួយ​ត្រូវ​បាន​រក​ឃើញ​ស្ដី​ពី​ដែនដី​ដែល​រុ​ស្ស៊ី​កាន់កាប់​នៅ​អ៊ុយ​ក្រែ​ន​ឡើយ ។

កម្មវត្ថុ​នៃ​កិច្ចប្រជុំ​នោះ គឹ​ផែនការ​សន្តិភាព​របស់​លោក​ត្រាំ ដើម្បី​បញ្ចប់​ជម្លោះ​នៅ​អ៊ុយក្រែ​ន​។ នៅ​ខាងក្រៅ​វេទិកា​សេដ្ឋកិច្ច​មួយ លោកពូ​ទី​ន​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា យើង​មិន​មាន​បំណង​ធ្វើសង្គ្រាម​នៅ​អឹ​រ៉ុ​ប​ទេ ប៉ុន្តែ​ប្រសិនបើ​ពួក​អឺរ៉ុប​ចង់​និង​ចាប់ផ្ដើម​នោះ​យើង​ត្រៀម​ធ្វើសង្គ្រាម​ជាមួយ​ពួក​អ្នក​ចាប់ពី​ពេល​នេះ​ទៅ ។ លោកពូ​ទី​ន​ចោទប្រកាន់​ពួក​អឺរ៉ុប​ថា ចង់​រារាំង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អា​មេ​រិ​ក​សំដៅ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ។ លោក​ថា​ពួក​អឹ​រ៉ុ​ប​គ្មាន​កម្មវិធី​សន្តិភាព​ឡើយ​ពួក​គេ​នៅ​ខាង​សង្គ្រាម​។

នៅ​លើ​រណសិរ្ស​ប្រយុទ្ធ​វិញ ក្រុង​ម៉ូ​ស្គូ​ង​អះអាង កាលពី​យប់​ថ្ងៃ​ទី​១ ធ្នូ ពី​ការ​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​សំខាន់​ថ្មី​មួយទៀត នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​គឹ​ទីក្រុង​ប៉ូ​ក្រូ​វ​ស្ក៍​ជាទី​តាំង​ផ្ដល់​ភស្ដុ​ភារ​ពិសេស សម្រាប់​កងទ័ព​អ៊ុយ​ក្រែ​ន​ព្រមទាំង​ទីក្រុង VOVTCHANSK ភាគ​ឦសាន​ប្រទេស​។ ការ​ប្រកាស​នោះ ធ្វើ​ឡើង​ពេល​បេសកជន​ពិសេស​អា​មេ​រិ​ក លោក​STEVE WITKOFF មក​កាន់​ក្រុង​ម៉ូ​ស្គូ ថ្ងៃ​ទី​២ ធ្នូ ជូ​ប​ជាមួយ​លោកពូ​ទី​ន​ពិភាក្សា​ពី​សំណើ​សន្តិភាព​របស់​លោក​ដូ​ណា​ល់​ត្រាំ សំដៅ​បញ្ចប់​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ។ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី បាន​ចេញផ្សាយ​វី​ដេ​អូ​មួយ ដែល​បង្ហាញ​កងទ័ព​រុ​ស្ស៊ី​កំពុង​លើក​ទង់ជាតិ​នៅ​ទីលាន​ភាគ​កណ្ដាល​ក្រុង​ប៉ូ​ក្រូ​ស្ក៍​។

ទីក្រុង​នោះ​ជាទី​តាំង​យុទ្ធសាស្ត្រ​សំខាន់ ស្ថិត​នៅ​កន្លែង​ប្រសប់​គ្នា​នៃ​ផ្លួ​វ​ថ្នល់ និង​ផ្លូវដែក​ជា​ច្រើន ដែល​ជាទី​តាំង​ផ្គត់ផ្គង់​កងទ័ព​អ៊ុយ​ក្រែ​ន​នៅ​ភាគ​ខាងកើត​ប្រទេស​។ ការ​ដណ្ដើម​យក​បាន​ទីក្រុង​នោះ​នឹង​កាន់តែ​អំណោយផល​ដល់​កងទ័ព​រុ​ស្ស៊ី ក្នុង​ការ​វាយ​រុលទៅមុខ​ឆ្ពោះទៅ​ភាគ​ខាងលិច និង​វាយ​ទៅ​ភាគ​ខាងជើង​ដែល​មាន​ទីក្រុង​ធំ​ៗ​ដូច​ជាទី​ក្រុង​ក្រា​ម៉ា​ទក​ស្ក៍​និង​ក្រុង​ស្លូ​វី​យ៉ា​ន់​ស្ក៍ ។

ចំណែក​ទីក្រុង​VOVTCHANSK​ដែល​រុ​ស្ស៊ី​វាយ​យក​បាន​ដែរ ស្ថិត​ក្នុង​តំបន់​ខា​គៀវ​ភាគ​ឦសាន​ប្រទេស ជា​កន្លែង​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ចាប់តាំងពី​ខែមេសា​ឆ្នាំ​២០២៤​មក បណ្ដាល​ឲ្យ​ទីក្រុង​នោះ​រង​ការ​បំផ្លាញ​អស់​ស្ទើរ​គ្មាន​សល់​អ្វី ។ រដ្ឋមន្ត្រី​ការពារ​ប្រទេសរុ​ស្ស៊ី​លោក​អាន​ដ្រេ​អ៊ី​បេ​ឡូ​អ៊ូ​ស​សូវ ចាត់​ទុក​ការ​វាយ​បណ្ដើ​ម​យក​បាន​ក្រុង​នេះ​ថា ជា​ជំហាន​ថ្មី ឆ្ពោះទៅ​រក​ជ័យជម្នះ​និង​នាំ​ទៅ​ដល់​ការ​សម្រេច​បណ្ដា​គោលដៅ​របស់​ក្រុង​មូ​ស្គូ​នៅ​អ៊ុយ​ក្រែ​ន​។ រុ​ស្ស៊ី​បង្កើន​ការ​វាយលុក​ពង្រីក​ដែនដី​កាន់កាប់​នៅ​អ៊ុយ​ក្រែ​ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ