រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសនាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖ ទប់ស្កាត់ម៉ូតូប្រើប្រាស់បំពង់ស៊ីមុំាងកៃច្នៃខុសលក្ខណៈបច្ចេកទេសចំនួន០៤គ្រឿង នៅខណ្ឌកំបូល ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានទប់ស្កាត់ម៉ូតូប្រើប្រាស់បំពង់ស៊ីមុំាំងកៃច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន០៤គ្រឿង ដែលបង្កជាសំឡេងបំពងរំខានដល់អ្នកដទៃ និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ។

សមត្ថកិច្ចបានណែនាំអប់រំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ ៕

ចែករំលែកព័តមាននេះ