ខេត្តស្វាយរៀង ៖ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងការកែប្រែឥរិយាបថរបស់ជនជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញនោះ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសឱ្យដឹងថា ពន្ធនាគារខេត្តស្វាយរៀង បានរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយប្រចាំសប្តាហ៍ ជូនដល់បងប្អូនជនជាប់ឃុំដោយផ្ទាល់ដល់តាមបន្ទប់។

ជាក់ស្តែង អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា ៖ ពន្ធនាគារខេត្តស្វាយរៀង រៀបចំកម្មវិធីអប់រំដល់ជនជាប់ឃុំប្រចាំសប្តាហ៍តាមបន្ទប់នីមួយៗ ។

ដោយមានការចង្អុលបង្ហាញពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តស្វាយរៀងបានចាត់អោយការិយាល័យ អប់រំកែប្រែ និងស្ដារនីតិសម្បទាសហការជាមួយ ការិយាល័យប្រតិបត្តិ បានប្រជុំអប់រំជនជាប់ឃុំប្រចាំសប្តាហ៍ដល់ជនជាប់ឃុំតាមបន្ទប់នីមួយៗ ដោយមានការចូលរួម ពីលោកវរអគ្គានុរក្សថ្នាក់លេខ១ ថោង សុវណ្ណារ៉ា អនុប្រធានទទួលផែនប្រតិបត្តិ និងលោកវរអគ្គានុរក្សថ្នាក់លេខ១ សាន់ ដារ៉ា អនុប្រធានពន្ធនាគារទទួល ការិយាល័យអប់រំកែប្រែ និងស្តានីតិសម្បទា លោកវរអគ្គានុរក្សថ្នាក់លេខ១ ញឹម ឡា ប្រធានការិយាល័យអប់រំកែប្រែ និងស្តានីតិសប្បទា ព្រមទាំមន្ត្រីជំនាញ និងជនជាប់ឃុំនៅអាគារE បន្ទប់E2 ចំនួន៦៣នាក់ ជាបុរស ។
អប់រំណែនាំដល់ជនជាប់ឃុំ នូវខ្លឹមសារដូចខាងក្រោម ៖
-បទបញ្ជាផ្ទៃក្នុងរបស់ជនជាប់ឃុំ
-សីលធ៌ម រស់នៅ
-បញ្ហាផលប៉ះពាល់នៃគ្រឿងញៀន
-បញ្ហាក្មេងទំនើង
-ការប្រើប្រាស់ទូរស័ព្ទអចល័ត ដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារសាច់ញ្ញាតិ
-សុខភាព អនាម័យ ជំងឺឆ្លង ។
សកម្មភាពនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំពន្ធនាគារខេត្តស្វាយរៀង ក្នុងការអនុវត្តគោលនយោបាយកែប្រែ និងស្តារនីតិសម្បទា ដើម្បីឱ្យជនជាប់ឃុំទទួលបានចំណេះដឹង និងស្មារតីល្អត្រៀមខ្លួនធ្វើសមាហរណកម្មចូលក្នុងសង្គមវិញនៅពេលខាងមុខ ៕
ចែករំលែកព័តមាននេះ