ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កង​ទ័ព​រុស្ស៊ី​ដែល​បាន​ស្លា.ប់​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​កើន​ឡើង​លើស​ពី​១,៥​សែន​នាក់

3 ខែ មុន

ទី​ក្រុង​ម៉ូស្គូ៖ ចំនួន​ទាហាន​រុស្ស៊ី​ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​​ក្រែន​បាន​កើន​ឡើង​លើស​ពី​១,៥​សែន​នាក់​ហើយ​។​ នេះ​បើ​យោ​ងតាម​ការ​បូក​សរុប​តួ​លេខ​​ក្រោម​កិច្ច​សហ​ការ​ និង​ផ្ទៀង​ផ្ទាត់​គ្នា​រវាង​ទូរ​ទស្សន៍​ប៊ីប៊ី​ស៊ី​ និង​មីឌា​ហ្សូណា (Mediazona)​។ តួ​លេខ​នេះ​បាន​មក​ពី​​ប្រភពចំហ​ដូច​ជា​ដំណឹង​មរណ​ភាព​ និង​កំណត់​ហេតុ​របស់​តុលាការ​ជា​ដើម​ ហើយ​បូក​បញ្ចូល​តែ​ជន​ជាតិ​រុស្ស៊ី​ប៉ុណ្ណោះ​។ យុទ្ធ​ជន​មក​ពី​សាធារណ​រដ្ឋ​ប្រជា​មានិត​ដូញែត…

ទី​ក្រុង​ម៉ូស្គូ៖ ចំនួន​ទាហាន​រុស្ស៊ី​ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​​ក្រែន​បាន​កើន​ឡើង​លើស​ពី​១,៥​សែន​នាក់​ហើយ​។​ នេះ​បើ​យោ​ងតាម​ការ​បូក​សរុប​តួ​លេខ​​ក្រោម​កិច្ច​សហ​ការ​ និង​ផ្ទៀង​ផ្ទាត់​គ្នា​រវាង​ទូរ​ទស្សន៍​ប៊ីប៊ី​ស៊ី​ និង​មីឌា​ហ្សូណា (Mediazona)​។ តួ​លេខ​នេះ​បាន​មក​ពី​​ប្រភពចំហ​ដូច​ជា​ដំណឹង​មរណ​ភាព​ និង​កំណត់​ហេតុ​របស់​តុលាការ​ជា​ដើម​ ហើយ​បូក​បញ្ចូល​តែ​ជន​ជាតិ​រុស្ស៊ី​ប៉ុណ្ណោះ​។ យុទ្ធ​ជន​មក​ពី​សាធារណ​រដ្ឋ​ប្រជា​មានិត​ដូញែត និង​លូហាន​មិន​បាន​រាប់​បញ្ចូល​នៅ​ក្នុង​ចំនួន​នេះ​ទេ​។

សាធារណរដ្ឋ​បាស់​ស្កត់​តូស្តាន់​ (Bashkortostan), សាធារណ​រដ្ឋ​តាតា​ស្តាន់ (Tatarstan) និង​តំបន់​ស្វៀត​លូស​ (Sverdlovsk) មាន​យុទ្ធ​ជន​ពលី​ច្រើន​បំផុត​គឺ​៧៦៤៣​នាក់, ៦៥៩៩​នាក់​ និង​៥៣៨៦​នាក់​ជា​​លំដាប់​លំដោយ​​។​ នៅ​ទី​ក្រុង​ម៉ូស្គូ យុទ្ធ​ជន​ពលី​ចំនួន​៤៥២០​នាក់​​, សា​ធារណ​រដ្ឋ​ឆេច​ឆឹន​ពលី​៣៧២​នាក់​។

ប៊ីប៊ី​ស៊ី និង​មីឌា​ហ្សូណា​ថ្លែង​ថា​ទំហំ​នៃ​ការ​ពលី​ជីវិត​មិន​សមាមាត្រ​គ្នា​ទេ មាន​ន័យ​ថា​ប្រែ​ប្រួល​មិន​ស្មើ​គ្នា​នៅ​ក្នុង​ចំណោម​អ្នក​រស់​នៅ​ទី​ក្រុង​តូច​ៗ និង​តំបន់​ជន​បទ​។​ លោក​អាឡិច​ស៊ី សា​ការ៉ូស (Alexei Zakharov) ជា​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​នៅ​សាកល​វិទ្យា​ល័យ​ស៊ី​កាហ្គោ​។ លោក​ប្រាប់​ប៊ីប៊ី​ស៊ី​ថា​អត្រា​មរណ​ភាព​ទាក់​ទង​នឹង​​ការ​ពឹង​ផ្អែក​​របស់​ថ្នាក់​មូល​ដ្ឋាន​ទៅ​លើ​សហព័ន្ធ​ផ្នែក​ថវិកា​​។

ក្រុម​បស្ចិម​ប្រទេស​ប៉ាន់​ស្មាន​ថា​​​កង​ទ័ព​​រុស្ស៊ី​ដែល​បាន​ពលី​ជីវិត​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​មាន​ចំនួន​ច្រើន​ជាង​តួ​លេខ​របស់​ប៊ីប៊ី​ស៊ី​ និង​មីឌា​ហ្សូណា​ឆ្ងាយ​ណាស់​។ កាល​ពី​ខែ​មិថុនា​ ភ្នាក់​ងារ​សម្ងាត់​របស់​អង់​គ្លេស​វាយ​តម្លៃ​ថា​រុស្ស៊ី​​បាត់​បង់​កម្លាំង​ប្រយុទ្ធ​១​លាន​នាក់​គិត​សរុប​ទាំង​របួស​ និង​ស្លាប់​។ បើ​គិត​តែ​ចំនួន​កង​ទ័ពរុស្ស៊ី​​ដែល​បាន​ស្លាប់​គឺ​​២,៥​សែន​នាក់​។ ការ​បាត់​បង់​កម្លាំង​ប្រយុទ្ធ​ជា​អចិន្រ្តៃយ៍​មាន​ន័យ​ថា​មិន​អាច​វិល​ទៅ​សមរភូមិ​វិញទេ​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ពេក​ រួម​ទាំង​យុទ្ធ​ជន​បាត់​ខ្លួន​មាន​ចន្លោះ​ពី​៤​សែន​ទៅ​៥​សែន​​នាក់​។​ តួ​លេខជា​ផ្លូវ​ការ​របស់​រុស្ស៊ី​ថា​កង​ទ័ព​របស់​ខ្លួន​ដែល​កំពុង​ច្បាំង​នៅ​អ៊ុយ​ក្រែន​សព្វ​ថ្ងៃ​នេះ​មាន​ចំនួន​សរុប​៧​សែន​នាក់​។

រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក លោក​រូប៊ីអូ (Rubio) ថ្លែង​ថា​រុស្ស៊ី​ស្លាប់​យុទ្ធ​ជន​ប្រហែល​១​សែន​នាក់​ត្រឹម​តែ​រយៈ​ពេល​កន្លះ​ឆ្នាំ​ប៉ុណ្ណោះ​គិត​ចាប់​ពី​​ដើម​ខែ​មករា​-​ចុង​ខែ​មិថុនា ឆ្នាំ​២០២៥​។ ក្រោយ​មក​លោក​ដូណាល់​ត្រាំ​ថ្លែង​ថា​ទាហាន​រុស្ស៊ី​ស្លាប់​ជាង​១,១២​សែន​នាក់​គិត​ចាប់​ពី​ខែ​មករា​រហូត​មក​ដល់​ពេល​នេះ​។ ចំណែក​អ៊ុយ​ក្រែន​ស្លាប់​តិច​ជាង​​រុស្ស៊ី​ទេ​ ស្លាប់​​ប្រហែល​៨​ពាន់​នាក់​​នៅ​ក្នុង​រយៈ​ពេល​ដូច​គ្នា​។

លោក​អាឡិច​ស៊ី សា​ការ៉ូសប៉ាន់​ស្មាន​ថា​រុស្ស៊ី​ទំនង​ជា​បាត់​បង់​ជីវិតកង​ទ័ព​៣១០០០​នាក់​ចាប់​ពី​ថ្ងៃ​ទី​១​ ខែ​ឧសភា​ដល់​ថ្ងៃ​ទី​៩ ខែ​កក្កដា​។ ដូច្នេះ​បើ​បូក​សរុប​ទាំង​ពេល​មុន​ៗ​ទៀត​ រុស្ស៊ី​បាត់​បង់​កម្លាំង​ប្រយុទ្ធ​ចន្លោះ​ពី​៩​សែន​-​១,៣​លាន​នាក់​ (គិត​ទាំង​របួស​ និង​ស្លាប់​)។ ក្នុង​នោះ កង​ទ័ព​១,៩​សែន​នាក់​-៣,៥​សែន​នាក់​​​មាន​ពិការ​ភាព​ធ្ងន់​ធ្ងរ​មិន​​​អាច​វិល​ទៅ​សមរភូមិ​វិញ​បាន​ទេ​​។ ​​«មជ្ឈ​មណ្ឌល​សិក្សា​អំពី​យុទ្ធ​សាស្ត្រ​ និង​កិច្ច​ការ​អន្តរ​ជាតិ​» ដែល​ជា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​វ៉ាស៊ីន​តោន​ ប៉ាន់​ស្មាន​ប្រហាក់​ប្រហែល​នឹង​លោក​អាឡិច​ស៊ី​ សាកា​រ៉ូស​ដែរ​។ មជ្ឈ​មណ្ឌល​នេះ​ប៉ាន់​ស្មាន​ថា​រុស្ស៊ី​បាត់​បង់​កម្លាំង​ប្រយុទ្ធ​១​លាននាក់​គិត​ទាំង​ស្លាប់ និង​របួស​។ ក្នុង​នោះ ស្លាប់​២,៥​សែន​នាក់​ និង​របួស​ធ្ងន់​​លែង​វិល​ទៅ​សមរភូមិ​វិញ​បាន​មាន​ចំនួន​៤​សែន​នាក់​។ នេះ​បើ​យោង​តាម​ការ​ដក​ស្រង់​ប្រភព​ពី​ម៉ូស្គូថាមស៍ (Moscow Times) និង​ប្រ​ភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ