ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ជួ.ញដូរ​មនុស្សនិង​ចាប់ជំរិ.ត​ ឃាត់ខ្លួន​ជនជាតិ​ចិន​និង​ខ្មែរ​៧​នាក់​ និង​រំដោះ​បាន​ជន​រង​គ្រោះ​២​នាក់

17 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ក្រុម​ចាប់ជំរិត​ជនជាតិ​ចិន​និង​ខ្មែរ​ចំនួន ៧​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវ​ជ្រា​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ព្រមទាំង​រំដោះ​ជន​រង​គ្រោះ​ចំនួន​ពីរ​នាក់​បន្ទាប់​ពី​ធ្វើការ​ភាព​ចាប់​ឃុំឃាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ចំនួន​៣​ម៉ឺន​ដុល្លារ​និង​ជួញដូរ​មនុស្ស​។ ជនសង្ស័យ​​ទាំង៧នាក់ខាងលើរួមមាន ​១-​ឈ្មោះ XIAO YAUN…

រាជធានី​ភ្នំពេញ ៖ ​ក្រុម​ចាប់ជំរិត​ជនជាតិ​ចិន​និង​ខ្មែរ​ចំនួន ៧​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវ​ជ្រា​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ព្រមទាំង​រំដោះ​ជន​រង​គ្រោះ​ចំនួន​ពីរ​នាក់​បន្ទាប់​ពី​ធ្វើការ​ភាព​ចាប់​ឃុំឃាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ចំនួន​៣​ម៉ឺន​ដុល្លារ​និង​ជួញដូរ​មនុស្ស​។

ជនសង្ស័យ​​ទាំង៧នាក់ខាងលើរួមមាន ​១-​ឈ្មោះ XIAO YAUN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន (​មិន​មាន​លិខិតឆ្លងដែន​) មុខរបរ​មិន​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤១ ផ្លូវ​១​បុរី​ពិភព​ថ្មី ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន​ ​២-​ឈ្មោះ QI TIANYU ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ចិន (​មិន​មាន​លិខិតឆ្លងដែន​) មុខរបរ​មិន​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤១ ផ្លូវ​១​បុរី​ពិភព​ថ្មី​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

៣-​ឈ្មោះ ZOU LOU ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន (​មិន​មាន​លិខិតឆ្លងដែន​) មុខរបរ​មិន​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤១ ផ្លូវ​១​បុរី​ពិភព​ថ្មី​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន ៤-​ឈ្មោះ JIANG HAIFENG ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន ED9869381 មុខរបរ​មិន​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤១​ផ្លូវ​១​បុរី​ពិភព​ថ្មី ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រ​រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន ៥-​ឈ្មោះ YANG GUANG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ចិន (​មិន​មាន​លិខិតឆ្លងដែន​) មុខរបរ​មិន​ប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤១ ផ្លូវ​១​បុរី​ពិភព​ថ្មី​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

៦-​ឈ្មោះ សឹង សំ​អ៊ា​ត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បេ​ី​ក​ឡាន ស្នាក់​នៅផ្ទះ​លេខ​៤១ ផ​ផ្លូវ​១​បុរី​ពិភព​ថ្មី ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រ​រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន និង៧-​ឈ្មោះ ម៉ែ​ន សុ​មុនី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បើក​ឡាន ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​សារធាតុ​ញៀន​ធ្លាប់​ជាប់​ពន្ធនាគារ​។

ចំណែក​ជន​រង​គ្រោះ​ទាំង២នាក់ខាងលើ រួមមាន១-​ឈ្មោះ HU XIAOHUI ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ កម្មករ​សំណង់ និង​២-​ឈ្មោះ WANG XUZONG ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ កម្មករ​សំណង់​។

តាម​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ៧​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​ថ្ងៃ​ទី​២៨ និង​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា​ឆ្នាំ ២០២៥​បន្ទាប់​ពី​ធ្វើ​សកម្មភាព​ជូ​ញ​ដូរ​មនុស្ស​ដោយ​មាន​គោលដៅ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៤១ ផ្លូវ​០១ (​បុរី​ពិភព​ថ្មី​) ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​២១:០០​នាទី និង​អំពើ​ចាប់​ឃុំឃាំង​មនុស្ស​ដោយ​ខុសច្បាប់​(​បង្ខាំង​ជន​រង​គ្រោះ​នៅ​ក្នុង​បន្ទប់​) នៅ​ចំណុច​ផ្ទះ​លេខ​១៨​បុរី​ភ្នំពេញ​ថ្មី ផ្លូវ​០១ ភូមិ​ត្រពាំង​ថ្លឹង​៣ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៩​និង​៣០​នាទី ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល ២៣​និង​០០​នាទី នៅ​ចំណុច​ផ្ទះ​លេខ ៤១ ផ្លូវ​១​បុរី​ពិភព​ថ្មី​ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ជន សង្ស័យ​០១​ក្រុម ជនជាតិ​ចិន បាន​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​និង​ដាក់​ខ្នោះដៃ ជនជាតិ​ចិន​ដែល​ស្នាក់​នៅ​ជាមួយ​គ្នា​និង​ជំរិត​ទារប្រាក់​ចំនួន​៣ ម៉ឺន​ដុល្លា និង​បន្ត​ធ្វើ​សកម្មភាព​ចង់​នាំ​យក​ជន​រង​គ្រោះ​ឈ្មោះ HU XIAOHUI ភេទ​ប្រុស អាយុ​២៧ ឆ្នាំ ទៅ​លក់​ទៀត​។​

បន្ទាប់​ពី​ទទួល​ព័ត៌មាន បាន និង​សាកសួរ​បំភ្លឺ​ជន​រង​គ្រោះ រួច កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី បាន​សហការ​ជាមួយ​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចុះ ដល់​ចំណុច​កើតហេតុ ដោយ​បានការ​អនុញាតិ​ពី​លោក ហាង សម្បត្តិ ព្រះរាជអាជ្ញា​រង ឲ្យ​សមត្ថកិច្ច បង្កើត​គណ​ក​ម្មា​ការ​ចំរុះ ចូល​ត្រួតពិនិត្យ​នៅ​ក្នុងផ្ទះ​កើតហេតុ ដកហូត​បាន​វត្ថុ​តាង ១-កុំព្យូទ័រ​០១ គ្រឿង ២-ខ្នោះដៃ ចំនួន​០១​គូរ ៣-ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន មួយ​ចំនួន និង​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​០២​នាក់​ដែល​ជា​ជនជាតិ​ខ្មែរ​។​

តាម​ចម្លើយ​សារភាព​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន ៥ នាក់​ទៀត​និង​រំដោះ​បាន​ជន​រង​គ្រោះ​ម្នាក់​ដែល​កំពុង​នៅ​ក្នុងផ្ទះ​ជួល​១៨ បុរី​ភ្នំពេញ​ថ្មី ផ្តួ​លេខ​១ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា កាលពី​យប់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ និង​កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៥​ខ្លួន ពិតជា​បាន​ចាប់ បង្ខាំង​ជន​រង​គ្រោះ WANG XUZONG នៅ​ក្នុងផ្ទះ​ជួល​លេខ​១៨ បុរី​ភ្នំពេញ​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់ ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ប្រាកដ​មែន តាម ការ​បញ្ជា​របស់​ថៅកែ​ឈ្មោះ ស៊ែ​វ អ៊ូ ភេទ ប្រុស អាយុ​ប្រហែល ឆ្នាំ​២០២៥ ជនជាតិ​ចិន និង​កន្លង​មក ក្រុម​ជនសង្ស័យ​ក៏​បាន​ធ្លាប់​ដឹក​ជន​រង គ្រោះ ចំនួន​០៤​នាក់ ជនជាតិ​ចិន យក​ទៅ​លក់ នៅ​ក្រុង​បា​វិត និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​មិន​ចាំ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

បន្ទាប់​បំផុត​ខ្លួន​សមត្ថកិច្ច​ដក​រហូត​បានវត្ថុ​តាង​ចាប់​យក​រួម​មាន ១,​កុំព្យូទ័រ​ចំនួន​០១​គ្រឿង ២,​ខ្នោះដៃ ចំនួន​០១​គូរ ០៣,​ឧបករណ៍​ប្រេ​ី​ប្រាស់​គ្រឿងញៀន​មួយ​ចំនួន ៤,​ទូរស័ព្ទ​ចំនួន​០៦​គ្រឿង ០៥,​កាំបិត​ចំនួន​០២(​របស់​ជនសង្ស័យ​)​។

ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្ដោះ​សន្សំ​នូវ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ