ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«លើកទី១អប់រំ លើកក្រោយគ្មានលើកលែង» អភិបាលខេត្តស្ទឹងត្រែង ព្រមានក្រុមយុវជនដើរលេងយប់

17 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោក សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ៖…

ខេត្តស្ទឹងត្រែង ៖ លោក សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ៖ លទ្ធផល​យប់​ជ្រៅ​ហើយ មិន​ព្រម​ចូល​ផ្ទះ នៅ​ពពាក់ពពូន តាម​ទី​សាធារណៈ​ក្នុង​ខេត្ត សង្ឃឹមថា ការ​ផុស​នេះ​ជា​សារ​ដាស់តឿន​ដល់​ក្មួយ​ៗ​ផ្សេង​ទៀត កុំឱ្យ​យក​គំរូ​តាម ។

លោក សរ សុ​ពុ​ត្រា បាន​បញ្ជាក់​ថា ៖ កម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ល្បាត​រក្សា​សន្តិសុខ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ស្ទឹង​ត្រែង ប្រទះ​ឃើញ​មាន​ប្រមូលផ្តុំ ពពាក់ពពូន​តាម​ទី​សាធារណៈ ដែល​អាច​បង្ករ​ឱ្យ​មានការ​ភិតភ័យ​ដល់​ប្រជាជន​ក្នុង​មូលដ្ឋាន​។

លើក​ទី​១ អប់រំ​ណែនាំ ធ្វើ​កិច្ចសន្យា ប្រគល់​ឱ្យ​អាណាព្យាបាល បើ​នៅ​តែ​មិន​រៀងចាល នោះ​វិធានការ​បន្តបន្ទាប់ នឹង​ត្រូវ​អនុវត្ត​ដោយ​គ្មាន​ការ​លើកលែង ។

សូម​បញ្ជាក់​ថា ៖ លោក​អភិបាលខេត្ត ក៏​បាន​សំណូមពរ និង​សង្ឃឹមថា ការ​បង្ហោះ​ផ្សព្វផ្សាយ​ករណី​នេះ នឹង​ក្លាយជា​សារ​ដាស់តឿន​ដល់​យុវជន​ដទៃ​ទៀត (​ក្មួយ​ៗ) ឱ្យ​ចៀសវាង​ការ​យក​គំរូ​តាម និង​ងាក​មក​ខិតខំ​រៀនសូត្រ ស្តាប់​ដំបូន្មាន​ឪពុក​ម្តាយ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម ។
គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រតិបត្តិការ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​គោលនយោបាយ «​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​» ដើម្បី​ធានា​ថា ខេត្តស្ទឹងត្រែង​នៅ​តែ​ជា​ខេត្ត​ដែល​មាន​សុវត្ថិភាព និង​ភាព​កក់ក្តៅ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ