ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឈឺ​ចុ.កចាប់ និង​រលាក​សន្លាក់ អាច​បណ្ដាល​មក​ពី​ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ

12 ម៉ោង មុន

ការ​ឈឺ​ចុកចាប់​នឹង​ការ​រលាក​រ៉ាំរ៉ៃ លើ​សន្លាក់​មួយ ឬ​ច្រើន គឺជា​រោគ​សញ្ញា និង​ជា​ផល​រំខាន​ចាំបាច់​មួយ ដែល​យើង​ជួប​ប្រទះ​ញឹកញាប់ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​យើង​សព្វថ្ងៃ ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។…

ការ​ឈឺ​ចុកចាប់​នឹង​ការ​រលាក​រ៉ាំរ៉ៃ លើ​សន្លាក់​មួយ ឬ​ច្រើន គឺជា​រោគ​សញ្ញា និង​ជា​ផល​រំខាន​ចាំបាច់​មួយ ដែល​យើង​ជួប​ប្រទះ​ញឹកញាប់ ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​យើង​សព្វថ្ងៃ ។ នេះ​បើ​យោង​តាម​ផេ​ក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​ប្រកាស​នា​ពេល​កន្លង​មក ។

ការ​វិវត្តន៍​យ៉ាង​សន្សឹម​ៗ នៃ​ជំងឺ​មួយ​ចំនួន​ទាំងនោះ ហាក់ដូចជា​មិន​បាន​ទទួល​ការ​ចាប់អារម្មណ៍​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកជំងឺ​ប៉ុន្មាន​នោះ​ទេ​។ ទាំង​អស់នេះ​សុទ្ធ​សឹង​ជា​ហានិភ័យ និង​ក្តី​បារម្ភ​មួយ ដែល​យើង​ទាំងអស់​គ្នា​គួរ​ប្រុងស្មារតី និង​ចូលរួម​ពិចារណា​។

ការ​រលាក​សន្លាក់​រ៉ាំរ៉ៃ​អាច​បណ្ដាល​មក​ពី​មូលហេតុ ផ្សេង​ៗ​ជា​ច្រើន​ដូច​ជា​៖

– ការ​សឹក​រិចរឹល​នៃ​សន្លាក់​រ៉ាំរ៉ៃ (degenerative arthritis)

– ជំងឺ​រលាក​សន្លាក់​ដោយសារ​បញ្ហា​មេតាបូលីស និង​ជាតិ​កំបោរ (microcrystalline and metabolic rheumatism)

– ជំងឺ​រលាក​លើ​ស្រោម​សន្លាក់​រ៉ាំរ៉ៃ (rheumatoid arthritis)

– ជំងឺ​រលាក​លើ​សរសៃពួរ​រ៉ាំរ៉ៃ (spondyloarthritis)

– ជំងឺ​រលាក​សន្លាក់​ដោយ​ប្រព័ន្ធ​ភាពស៊ាំ​លើ​កុមារ (systemic juvenile idiopathic arthritis) ។​ល​។

ការ​ព្យាបាល​នៃ​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ គឺ​មិន​អាស្រ័យ​តែ​លើ​ការ​ប្រើប្រាស់​ថ្នាំ ដែល​អាច​បន្ថយ​ត្រឹម​រោគ​សញ្ញា​ឈឺចាប់​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ការ​ព្យាបាល​នៃ​ជំងឺ​នេះ គឺ​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ជំងឺ ក៏​ដូច​ជា​ភាព​ធន់​របស់​អ្នកជំងឺ​នីមួយ​ៗ​។

លើស​ពី​នេះ​ទៅ​ទៀត ការ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ក៏​បាន​បូក​បញ្ចូល​នូវ​ការ​រួមចំណែក​កាត់​បន្ថយ​អត្រា​មរណភាព និង​ពិការ​ភាព នៃ​កា​រវិ​វត្ត​របស់​ជំងឺ​នេះ​ផង​ដែរ​។

ការពិគ្រោះ និង​តាមដាន​ជាមួយ​គ្រូពេទ្យ​ជំនាញ គឺជា​មធ្យោបាយ​ដ៏​ត្រឹមត្រូវ​បំផុត​ក្នុង​ការ​គ្រប់គ្រង និង​ព្យាបាល​ជំងឺ​នេះ​។ អ្នកជំងឺ​គប្បី​ជៀសវាង​ការ​ប្រើ​ថ្នាំ​ដោយ​ខ្លួនឯង ដែល​អាច​ផ្ដល់​ផល​ប៉ះពាល់​ទៅ​ដល់​សុខភាព ក៏​ដូច​ជា​ពិការ​ភាព​ធ្ងន់ធ្ងរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ