ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រតនគិរី ៖ កម្លាំងនគរបាលបើកយុទ្ធនាការក្តៅ បង្ការ និងបង្ក្រាបក្មេងទំនើ.ងតាមទីសាធារណៈ

14 ម៉ោង មុន
  • រតនគិរី

ខេត្តរតនគិរី ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់ ដល់​កងកម្លាំង​នគរបាល ត្រូវ​ល្បាត​ពិនិត្យ​ក្នុងភូមិ​សាស្ត្រ​ជាប់​ជា​ប្រចាំ ដើម្បី​រក្សា​ពង្រឹង​សន្តិសុខ សុវត្ថិភាព…

ខេត្តរតនគិរី ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់ ដល់​កងកម្លាំង​នគរបាល ត្រូវ​ល្បាត​ពិនិត្យ​ក្នុងភូមិ​សាស្ត្រ​ជាប់​ជា​ប្រចាំ ដើម្បី​រក្សា​ពង្រឹង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ជា​ពិសេស គឺ​បង្កា​ទប់ស្កាត់ និង​បង្ក្រាប​ក្មេង​ទំនើ​.​ង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី ។ នេះ​បើ​យោង​តាម​ផេ​ក អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ថា ៖ ដោយ​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល គោលការណ៍​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​បញ្ជា​ដឹកនាំ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព ស្នងការ​នគរបាល​ខេត្តរតនគិរី បាន​ដាក់​ចេញ​នូវ​បទបញ្ជា និង​វិធានការ​ម៉ឹង​ម៉ាត់​ដល់​កងកម្លាំង​នគរបាល​អន្តរាគមន៍ កងកម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ទាំង ៩​ក្រុង​-​ស្រុក ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម នៅ​គ្រប់​គោលដៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​ទាំងមូល ជា​ពិសេស គឺ​ត្រូវ​ទប់ស្កាត់ និង​បង្ក្រាប​អោយ​បាន​ដាច់ខាត ក្រុម​ក្មេង​ទំនើ​.​ង​ដែល​អាច​បង្ក​បញ្ហា​ផ្សេង​ៗ​ធ្វើ​អោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ សន្តិសុខ ជា​ពិសេស សុវត្ថិភាព​ភ្ញៀវ​ទេសចរ វិនិយោគិន និង​ពលរដ្ឋ​ទូទៅ​ជាដើម រួម​ទាំង​រាល់​សកម្មភាព​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សារ​ធារ​ណៈ បង្កចលាចល​សង្គម​ធ្វើ​អោយ​បាត់បង់​សណ្តាប់ធ្នាប់ និង​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

ក្នុង​នោះ​លោកស្នងការ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ជួយ​សហការ​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច នៅ​ពេល​ដែល​មាន​បទល្មើស ពិសេស​បង្ករ​ដោយ​ក្រុម​ក្មេង​ទំនើ​.​ង ដើម្បី​សមត្ថកិច្ច​មាន​មូលដ្ឋាន​បង្ក្រាប​បាន​ទាន់​ពេលវេលា និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ