បើថៅកែឡឥដ្ឋជីករណ្តៅដីព័ទ្ធជុំវិញបឹង តើឱ្យពលរដ្ឋឆ្លងកាត់ម៉េចទៅ
- ព្រៃវែង
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រមាណជិត 300 គ្រួសារនៅក្នុងភូមិចំនួន 3 នៃឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បាននាំគ្នាស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ…
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រមាណជិត 300 គ្រួសារនៅក្នុងភូមិចំនួន 3 នៃឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បាននាំគ្នាស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ…
ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋប្រមាណជិត 300 គ្រួសារនៅក្នុងភូមិចំនួន 3 នៃឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បាននាំគ្នាស្នើសុំឲ្យអាជ្ញាធរជួយដោះស្រាយ រឿងថៅកែឡឥដ្ឋ ២នាក់បានបិទហាមមិនឲ្យពួកគាត់ចូលទៅនេសាទត្រីនៅក្នុងបឹងធម្មជាតិ ដែលពួកគាត់ធ្លាប់នេសាទ តកូនតចៅច្រើនឆ្នាំមកហើយ ដោយអះអាងថា គឺជារណ្ដៅដីរបស់ពួកគេ ។ ពលរដ្ឋទាំងនោះបានឲ្យដឹងថា បឹងធម្មជាតិទាំងនោះមានចំនួន 3 ស្ថិតនៅក្នុងភូមិព្រៃខ្លា គឺបឹងកោះ បឹងអំបែងចេះ និងបឹងកន្លែងត្រាះ ។
បឹងទាំងនេះពួកគាត់ជាប្រជាពលរដ្ឋចំនួន 3 ភូមិ គឺភូមិកណ្ដាល ភូមិជម្រៅ និងភូមិព្រៃខ្លា តែងតែចូលទៅនេសាទជារៀងរាល់ឆ្នាំ ដោយអ្នកខ្លះដាក់មង ខ្លះរាយសន្ទូចរនង និងខ្លះបង់សំណាញ់ដែលនេះគឺជាមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ។ ពលរដ្ឋដដែលនេះបានបញ្ជាក់ថា ពួកគាត់នេសាទត្រីនៅក្នុងបឹងធម្មជាតិទាំងបីនេះរាល់ឆ្នាំមិនដែលមានបញ្ហាអីទេ ទើបតែមួយខែចុង ក្រោយនេះ ស្រាប់តែមានថៅកែឡឥដ្ឋពីរនាក់ ម្នាក់ឈ្មោះ អូ ផាត និងម្នាក់ទៀតឈ្មោះ ហោ ម៉េងគី ដែលបានទិញដី និងជីករណ្ដៅព័ទ្ធជុំវិញបឹងទាំងបី បានបិទហាមមិនឱ្យប្រជាពលរដ្ឋចូលទៅនេសាទនៅក្នុងបឹងទៀតនោះទេ ដោយមិនដឹងសំអាងលើអ្វី ។ បើថៅកែជីករណ្តៅដីព័ទ្ធជុំវិញបឹងអស់បែបនេះ តើឱ្យពលរដ្ឋឆ្លងកាត់ម៉េចទៅ ?
ជុំវិញការចោទប្រកាន់នេះថៅកែឡឥដ្ឋឈ្មោះ ហោ ម៉េងគី បានឱ្យដឹងថា រូបគាត់មិនបានហាមឃាត់ពលរដ្ឋ មិនឲ្យចូលនេសាទក្នុងបឹងធម្មជាតិទេ ប៉ុន្តែនៅជុំវិញបឹងទំហំដី 17 ហិកតា គឺជាកម្មសិទ្ធិរបស់គាត់ គាត់មិនឲ្យពលរដ្ឋណាចេញចូលឆ្លងកាត់ឡើយ បើហោះរំលងចូលទៅដល់បឹងបាន ក៏រកទៅ គាត់មិនហាមទេ ។ ចំណែកថៅកែឡឥដ្ឋឈ្មោះ អូ ផាត ក៏បានឲ្យដឹងដែរថា គាត់មិនបានហាមឃាត់ពលរដ្ឋនេសាទទេ គឺគាត់ហាមឃាត់តែក្នុងទីតាំងរណ្ដៅដីគាត់ប៉ុណ្ណោះ ចំណែកបឹងសាធារណៈអ្នកណារកអីក៏រកទៅ ប៉ុន្តែរណ្តៅដីរបស់គាត់ព័ទ្ធជុំវិញបឹងអស់ហើយ ។
ពលរដ្ឋនៅភូមិព្រៃខ្លា បានបញ្ជាក់ប្រាប់ថា ថៅកែឡឥដ្ឋទាំង ២នាក់ បិទហាមមិនឲ្យប្រជាពលរដ្ឋចូលទៅនេសាទត្រី គឺដើម្បីទុកចាប់ប្រមូលត្រីយកដោយខ្លួនឯង ដោយគេបានធ្វើស្បៃមុងដាក់បិទច្រកចេញចូលផ្លូវត្រីទាំងអស់ ចាប់ប្រមូលយកត្រីមួយថ្ងៃៗរាប់សិបគីឡូ ។
ជុំវិញរឿងរ៉ាវមួយនេះ អ្នកយកព័ត៌មានកោះសន្តិភាព មិនអាចសុំការបំភ្លឺពីលោក ចាន់ ឈុំ មេឃុំកំពង់សឹង្ហបានឡើយ ដោយសារទូរសព្ទរបស់លោក ខលចូលជាច្រើនលើកច្រើនសារ តែគ្មានអ្នកទទួល ដោយឡែកលោក ភុន សម្ផស្ស អភិបាលស្រុកព្រះស្ដេច បានឲ្យដឹងថា លោកមិនទាន់បានដឹងរឿងនេះទេ ចាំលោកឲ្យមន្ត្រីចុះទៅពិនិត្យមើលសិន ប៉ុន្តែលោកអះអាងថា រឿងបឹងធម្មជាតិ ជាបឹងសាធារណៈ ប្រជាពលរដ្ឋទូទៅអាចនេសាទអាស្រ័យផលបានជាលក្ខណៈគ្រួសារ គ្មាននរណាមានសិទ្ធិហាមឃាត់ឡើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕









ចែករំលែកព័តមាននេះ