ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូទីនថា ​សង្គ្រាម​​នឹង​មិន​ចប់ឡើយ បើកងទ័ព​អ៊ុយក្រែនមិនដក​ចេញ

1 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​ថ្លែង​​កាលពី​ថ្ងៃ​ទី​២៧​ វិច្ឆិកា ​ថា រុ​ស្ស៊ី​​នឹង​មិន​បញ្ឈប់​សង្គ្រាម​​នៅ​អ៊ុយ​ក្រែ​ន​ឡើយ ប្រសិនបើ​កងទ័ព​ក្រុង​គៀវ…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ ​ពូ​ទី​ន ​ថ្លែង​​កាលពី​ថ្ងៃ​ទី​២៧​ វិច្ឆិកា ​ថា រុ​ស្ស៊ី​​នឹង​មិន​បញ្ឈប់​សង្គ្រាម​​នៅ​អ៊ុយ​ក្រែ​ន​ឡើយ ប្រសិនបើ​កងទ័ព​ក្រុង​គៀវ ​មិន​ព្រម​ដក​ចេញពី​បណ្ដា​ដែនដី​ដែល​ក្រុង​មូ​ស្គូ​​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​ទេ​នោះ ហើយ​បើ​មិន​ដក​កងទ័ព​រុ​ស្ស៊ី​​នឹង​ដណ្ដើម​កាន់កាប់​ដោយ​កម្លាំង​ ។ ចំណែក​វិមាន​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​វិញ បាន​បដិសេធ​ជា​ផ្លូវការ ការ​បោះបង់​ដែនដី​ដោយ​អះអាង​ថា បញ្ហា​ប្រាកដនិយម​តែ​មួយ​គត់​គឺ​បទ​ឈប់​បាញ់​គ្នា​នៅ​តាម​ខ្សែ​រណសិរ្ស ​។

សេចក្ដីថ្លែងការណ៍​នោះ​របស់​លោកពូ​ទី​ន​ធ្វើ​ឡើង ពេល​ដែល​សហរដ្ឋអាមេរិក កាលពី​ស​ប្ដា​ហ៍​មុន​បាន​បង្ហាញ​ផែនការ​សន្តិភាព​មួយ សំដៅ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន  ដែល​ផែនការ​នោះ​គេ​ឃើញ​ថា ហាក់ដូចជា​អំណោយផល​ខ្លាំង​ដល់​រុ​ស្ស៊ី ។ ផែនការ​នោះ​ពី​ដំបូង​មាន​២៨​ចំណុច​ត្រូវ​បាន​កែប្រែ កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ក្រោយ​ការ​ពិភាក្សា​ជាមួយ​អ៊ុយ​ក្រែ​ន ដោយ​បន្ថយ​មក​នៅ​ត្រឹម​២៤​ចំណុច​វិញ ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​ប៊ី​ស្កេ​ត​កៀ​ហ្ស៊ី​​ស៊ី​​ស្ថាន លោកពូ​ទី​ន​ថ្លែង​ថា ប្រសិន​បើ​កងទ័ព​អ៊ុយ​ក្រែ​ន​ចាក​ចេញពី​ទីតាំង ក្នុង​បណ្ដា​តំបន់​ដែល​រុ​ស្ស៊ី​​បញ្ចូល​ជា​ឧ​ប​សម្ព័ន្ធ​នោះ​យើង​ក៏​នឹង​បញ្ឈប់​ការ​ប្រទូស្ត​រ៉ា​យ​ ។ ប្រសិនបើ​មិន​ព្រម​ចាកចេញ​ទេ​នោះ​យើង​នឹង​វាយ​បណ្ដេញ​ដោយ​កម្លាំងយោធា​ ។

នៅ​អ៊ុយ​ក្រែ​ន​ពេល​ដែល​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​ប្រទេស ពិសេស​រដ្ឋធានី​គៀវ​រង​ការ​វាយប្រហារ​ខ្លាំងក្លា​របស់​រុ​ស្ស៊ី ​កាលពី​ថ្ងៃ​ទី​២៥ ​វិច្ឆិកា ក្រុង​អូ​ដេ​សា​ក៏​ទើប​រង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ដែរ លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល បណ្ដាល​ឲ្យ​ទីក្រុង​នោះ​ធ្លាក់​ក្នុង​ភាព​ងងឹត​ដល់​២៤​ម៉ោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ