ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​កុមារ​ជាតិ​ចាប់ផ្ដើម​យុទ្ធនាការ​ព្យា​បាល និង​វះកាត់​ជំងឺ​ធំ​ៗ៧​ប្រភេទ​ដោយ​ឥត​គិត​ថ្លៃ​​

2 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បើក​យុទ្ធនាការ​ពិនិត្យ ព្យាបាល និង​វះកាត់​ជំងឺ​ធំ​ៗ​ចំនួន​៧​ប្រភេទ​ដោយ​ឥត​គិតថ្លៃ​រយៈពេល​៥​ថ្ងៃ​ជូន​ប្រជាពលរដ្ឋ និង​កុមារ​ក្នុង​ខេត្តស្ទឹងត្រែង ។…

ខេត្តស្ទឹងត្រែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ បាន​បើក​យុទ្ធនាការ​ពិនិត្យ ព្យាបាល និង​វះកាត់​ជំងឺ​ធំ​ៗ​ចំនួន​៧​ប្រភេទ​ដោយ​ឥត​គិតថ្លៃ​រយៈពេល​៥​ថ្ងៃ​ជូន​ប្រជាពលរដ្ឋ និង​កុមារ​ក្នុង​ខេត្តស្ទឹងត្រែង ។

យុទ្ធនាការ​មនុស្សធម៌​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​គ្រូពេទ្យ​ឯកទេស​នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ សហការ​ជាមួយ​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) ។

ប្រភេទ​ជំងឺ​ដែល​ត្រូវ​ពិនិត្យ​ព្យាបាល និង​វះកាត់​ដោយ​ឥត​គិតថ្លៃ រួម​មាន​៖ ក្លន​លូន​.​ឆែបមាត់ និង​ឆែប​ក្រអូម​. ប្រដាប់​ភេទ​ខុស​ប្រក្រតី​. ដុំ​ពក​. ពិការ​អវយវៈ​ពី​កំណើត ដោយ​រលាក ឬ​របួស​. ជំងឺ​ត្រចៀក​. ច្រមុះ​. បំពង់ក អត់​មាន​រន្ធ​គូទ ។

សកម្មភាព​ដ៏​មាន​សារសំខាន់​នេះ​ទទួល​បានការ​គាំទ្រ​និង​សហការ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋបាល​ខេត្តស្ទឹងត្រែង មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង និង ស​.​ស​.​យ​.​ក​. ខេត្តស្ទឹងត្រែង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ