ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹងដ៏ល្អ! ប្រេស៊ីលដាក់ឱ្យ​ប្រើវ៉ាក់សាំងប្រឆាំង​ជំងឺគ្រុន​ឈាមហើយ​

2 ម៉ោង មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ពិតជា​ដំណឹង​ល្អ​ណាស់ ដែល​វ៉ាក់់សាំង​ប្រឆាំង​ជំងឺគ្រុនឈាម​ចាក់​តែ​មួយ​ដូ​ស ត្រូវ​បាន​ប្រេ​ស៊ី​ល​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​២៦ វិ​ចិ្ឆ​កា ។ នេះ​ចាត់ទុកជា​ការ​រក​ឃើញ​ជា​ប្រវត្តិសាស្ត្រ ដោយ​អាជ្ញាធរ​ប្រទេស​នៅ​អា​មេ​រិ​ក​ខាងត្បូង​នោះ…

ប្រទេស​ប្រេ​ស៊ី​ល ៖ ពិតជា​ដំណឹង​ល្អ​ណាស់ ដែល​វ៉ាក់់សាំង​ប្រឆាំង​ជំងឺគ្រុនឈាម​ចាក់​តែ​មួយ​ដូ​ស ត្រូវ​បាន​ប្រេ​ស៊ី​ល​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​២៦ វិ​ចិ្ឆ​កា ។ នេះ​ចាត់ទុកជា​ការ​រក​ឃើញ​ជា​ប្រវត្តិសាស្ត្រ ដោយ​អាជ្ញាធរ​ប្រទេស​នៅ​អា​មេ​រិ​ក​ខាងត្បូង​នោះ ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​ដោយសារ​ជំងឺ​នេះ​កាលពី​ឆ្នាំទៅ​មិ​ញ​។

ទីភ្នាក់ងារ​ប្រុង​ប្រយ័ត្ន​សុខាភិបាល​ជាតិ​ប្រេ​ស៊ី​ល បាន​អនុញ្ញាត​ឲ្យ​ប្រើ​វ៉ាក់សាំង​ឈ្មោះ​BUTANTAN -DV​ផលិត​ដោយ​វិទ្យាស្ថាន​BUTANTAN ក្រុង​សាវ​ប៉ូ​ឡូ ដែល​ចាក់​សម្រាប់​មនុស្ស​មាន​អាយុ​ពី​១២​ទៅ​៥៩​ឆ្នាំ​។ រហូត​មក​ទល់​ពេល​នេះ​វ៉ាក់សាំង​តែ​មួយ​គត់​ដែល​មាន​ប្រឆាំង​ជំងឺគ្រុនឈាម​ក្នុង​កម្រិត​ពិភពលោក​គឹ​វ៉ាក់សាំង​TAKA-003​ដែល​ត្រូវ​ចាក់​ចាំបាច់​ដល់​២​ដូ​ស​ចន្លោះ​ពេល​៣​ខែ​។ នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក​WHO​។ វ៉ាក់សាំង​ដែល​ចាក់​តែ​១​ដូ​ស អាច​ជម្រុញ​និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​យុ​ទា​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ។

លោក​ESPER KALLAS នាយក​វិទ្យាស្ថាន​BUTANTAN ជា​ស្ថាប័នរដ្ឋ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង​សាវ​ប៉ូ​ឡូ​ថ្លែង​ថា នេះ​ជា​ជ័យជម្នះ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​វិទ្យាសាស្ត្រ​និង​សុខាភិបាល​នៅ​ប្រេ​ស៊ី​ល ។ ជំងឺគ្រុនឈាម​ជា​ជំងឺ​មួយ​ដែល​ចាប់តាំងពី​ច្រើន​ទស​វត្ស​មក​ហើយ រាតត្បាត​ខ្លាំង​បំផុត​ក្នុង​ប្រទេស​យើង តែ​ពេល​នេះ​យើង​អាច​ប្រយុទ្ធ​តតាំង​បាន​ហើយ​ជាមួយ​អាវុធ​ដ៏​ខ្លាំង​បំផុត​មួយ​។

ប្រេ​ស៊ី​ល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សហគ្រាស​ចិន WUXI ដើម្បី​ផ្ដល់​វ៉ាក់សាំង​នោះ​ប្រមាណ​ជា​៣០​លាន​ដូ​ស​ក្នុង​ឆមាស​ទី​២​នៃ​ឆ្នាំ​២០២៦​នេះ​។ អឺរ៉ុប​ក៏​ចាប់​ប្រើ​វ៉ាក់សាំង​នេះ​ដែរ​។

វ៉ាក់សាំង​ថ្មី​នេះ​ត្រូវ​បាន​ចាក់​សាកល្បង​លើ​អ្នក​ស្ម័គ្រចិត្ត​ជាង​១៦.០០០​នាក់​គ្នុ​ង​រដ្ឋ​១៤​របស់​ប្រេ​ស៊ី​ល ក្នុងអំឡុងពេល​៨​ឆ្នាំ ជាមួយ​ប្រសិទ្ធភាព​៩១,៦% ប្រឆាំង​ជំងឺគ្រុនឈាម​ប្រភេទ​ធ្ងន់​បំផុត​។ ជំងឺគ្រុនឈាម​ជា​ជំងឺឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​មូស​ខ្លាខាំ​។ ជំងឺ​នោះ​បង្ក​ឲ្យ​មាន​គ្រុនក្ដៅ​ខ្លាំង ឈឺក្បាល​និង​ឈឺ​សាច់ដុំ​ឈឺច្រមុះ​និង​អាច​ឲ្យ​មានការ​ហូរ​ឈាម ។ ក្នុង​ករណី​ខ្លះ​វា​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ។ កាលពី​ឆ្នាំទៅ​មិ​ញ​នៅ​ប្រេ​សី​ុ​ល​មាន​អ្នក​ស្លាប់​ដល់​ជាង​៦០០០​នាក់​ដោយសារ​ជំងឺគ្រុនឈាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ