ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បញ្ជាឱ្យកម្លាំងចម្រុះបន្តបង្ក្រាបបទល្មើសនេសាទមិនដកដៃ

59 នាទី មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក សោម ស៊ុន ដាក់​បទបញ្ជា​ដល់​កងកម្លាំង​ចម្រុះ ត្រូវ​បន្តសកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ឲ្យ​ដូច​ភ្លៀងរលឹម​។ នេះ​បើ​យោង​តាម​ផេ​ក កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦…

ខេត្តកំពង់ធំ ៖ លោក សោម ស៊ុន ដាក់​បទបញ្ជា​ដល់​កងកម្លាំង​ចម្រុះ ត្រូវ​បន្តសកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ឲ្យ​ដូច​ភ្លៀងរលឹម​។ នេះ​បើ​យោង​តាម​ផេ​ក កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​ប្រកាស​នា​ថ្ងៃ​ទី​២៦ ខែ​វិ​ខ​ច្ឆិ​កា​ឆ្នាំ​២០២៥ ។

កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ បាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ ការពារ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ធនធានធម្មជាតិ ខេត្តកំពង់ធំ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ លោក​វរសេនីយ៍ត្រី ភោគ ប៊ុ​ន​ធឿ​ន នាយទាហាន​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង បាន​បង្ក្រាប​បទល្មើស​នេសាទ នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង បាន​បន្ត​ដឹកនាំ​កងកម្លាំង សហការ​ជាមួយ​កម្លាំង​ចម្រុះ ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​សម្រាលកូន ក្នុងភូមិ​សាស្ត្រ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ដោយ​ទទួល​បាន​លទ្ធផល​រុះរើ​បំផ្លាញ​ចោល​ឧបករណ៍​នេសាទ​ខុសច្បាប់ មានរ​បាំងសាច់​អួន​ក្រឡាញ់​ញឹក​ចំនួន​ពីរ​របាំង​ដែល​មាន​ប្រវែង​ជាង ៤៥០​ម៉ែត្រ ។

ក្នុង​នោះ​ដែរ​ក៏​បាន បំផ្លាញ​ចោល​ឡុ​ក​សាច់​អួន​ចំនួន​៤​ឡុ​ក និង​លប​លូ​សាច់​អួន​ចំនួន​៨​មាត់ ចាក់​លែង​ត្រី​ចម្រុះ​ប្រមាណ​ចំនួន​៨​គីឡូក្រាម ព្រមទាំង​បាន​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ខុសច្បាប់​មួយ​ចំនួន​ទៀត​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ភោ​ក ប៊ុ​ន​ធឿ​ន បាន​បញ្ជាក់​ថា ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ទោ សោម ស៊ុន កងកម្លាំង​អន្តរាគមន៍​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ចេញ​សកម្មភាព​ជា​រៀងរាល់ថ្ងៃ ដោយ​បាន​សហការ​ជាមួយ​កងកម្លាំង​ចម្រុះ ដែល​មាន​មន្ត្រី​ជំនាញ​ជលផល និង​មន្ត្រី​ស្ថាប័ន​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន រួម​ជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុងភូមិ​សាស្ត្រ​ទទួលខុសត្រូវ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ គួរ​ជាទី​មោ​ទ​នៈ ធ្វើ​ឲ្យ​បទល្មើស​នេសាទ​មានការ​ថយ​ចុះ ។

កងកម្លាំង​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ធ្វើ​សកម្មភាព​ដូច​ភ្លៀងរលឹម ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប និង​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្ទោង និង​ស្រុក​កំពង់ស្វាយ ។ ហើយ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​ជា​ច្រើន​គីឡូម៉ែត្រ​ត្រូវ​បាន​បំផ្លាញ​ចោល ។

ជា​លទ្ធផល​បាន​ធ្វើ​ឲ្យ​ផល​ត្រី​នៅ​ឆ្នាំ​នេះ មានការ​សម្បូរ​ឡើង​វិញ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាជន​នៅ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ ។ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​មានការ​អបអរសាទរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ