ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ ប្រើ​ដាវ កាំ បិត​ផ្គាក់ កាប់​បំផ្លាញ និង​បណ្តាល​ឱ្យ​មនុស្ស​រង​របួស

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ធ្វើការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ខាងលើ បាន​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​ដាវ…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ធ្វើការ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​ក្រុម​ក្មេង​ទំនើង​ខាងលើ បាន​ធ្វើ​សកម្មភាព​ប្រដាប់​ដោយ​ដាវ កាំបិត​ផ្គាក់ កាប់​បំផ្លាញ និង​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​តាម​ផ្លូវ​សាធារណៈ ។ ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ និង​ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ ដោយ​បាន​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​ខេត្តកំពង់ស្ពឺ និង​ដឹកនាំ​ចង្អុលបង្ហាញ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ និង​ចុះ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ត្រី រស់ រ​ដ្ឋា ស្នងការ​រង​ដឹកនាំ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នឹង​លោក​វិ​រៈ​សេនីយ៍​ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​សហការ​ជាមួយ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ស្រាវជ្រាវ​បង្ក្រាប និង​ឃាត់​មុខសញ្ញា​បង្ក​ហិង្សា កាលពី​យប់​ថ្ងៃ​២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លង​ទៅ​ថ្មី​តាម​កា​មេ​រា​សុវត្ថិភាព​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​បាន​៧​នាក់​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា ក្រុម​ក្មេង​ទំនើង​ដែល​ឃាត់ខ្លួន​បាន​ទី​១-​មានឈ្មោះ អ៊ា​ន រ៉ា​យុទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង (​ជា​អ្នក​កាប់​ជន​រង​គ្រោះ​) ទី​២-​មានឈ្មោះ កា សុធា​រ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល (​ជា​អ្នក​កាប់​ម៉ូតូ​) ទី​៣-​ឈ្មោះ ហួរ ប៊ុ​ន​ហា​យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ពង្រ ឃុំ​សំបូរ ស្រុក​សំរោង​ទង (​ជា​អ្នក​កាន់​ដាវ​) ទី​៤-​ឈ្មោះ ម៉ុ​ន សៀវ​ថាវ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ថ្មគោល ឃុំ​សំបូរ ស្រុក​សំរោង​ទង ទី​៥-​ឈ្មោះ រ៉ា​ន សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ព្រៃ​ពង្រ ឃុំ​សំបូរ ស្រុក​សំរោង​ទង ទី​៦-​ឈ្មោះ ណា​ច ចាន់​តុលា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល និង​ទី​៧-​ឈ្មោះ ម៉ៅ វិទូ ហៅ ជាតិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពន្លឺ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ខាងលើ កម្លាំង​នគរបាល​ដកហូត​វត្ថុ​តាង ដាវ​កែ​ច្នៃ​ចំនួន​០១ និង​កាំបិត​ផ្គាក់​ចំនួន​០១ ផង​ដែរ​។ រីឯ​ជន​រង​គ្រោះ​នៅ​សម្រាក​មន្ទីរពេទ្យ​មិន​ទាន់​ស្គាល់ឈ្មោះ​នោះ​ទេ​ ។ នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា បច្ចុប្បន្ន ក្រុម​ក្មេង​ទំនើង រួម​ជាមួយ​វត្ថុ​តាង​ខាងលើ នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ