ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​នៅ​ហុង​កុង​៖ ​ស្លា.ប់​កើន​ដល់​៤៤​នាក់​, អាជ្ញា​ធរ​ឃុំ​ខ្លួន​មនុស្ស​បី​នាក់​ពី​បទ​មនុស្ស​ឃាត

33 វិនាទី មុន

ទី​ក្រុង​ហុង​កុង៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​ឆេះ​អគារ​​នៅ​ទី​ក្រុង​ហុង​កុង​បាន​កើន​ឡើង​ដល់​៤៤​នាក់​ហើយ​ ហើយ​មនុស្ស​​២៧៩​នាក់​​​នៅ​បន្ត​បាត់​ខ្លួន។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​៣​នាក់​ពីប​ទ​សង្ស័យ​មនុស្ស​ឃាត​។ នៅ​ក្នុង​ចំណោម​នោះ ២​នាក់​ជា​អ្នក​ចាត់​ការ​ក្រុម​ហ៊ុន​សាង​សង់​ និង​ម្នាក់​ទៀត​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​វិស្វ​កម្ម​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​​ការ​ឆេះ​នេះ​ទេ​។ ​ប៉ុន្តែ​នគរ​បាល​រក​ឃើញ​បន្ទះ​ស្នោ​បិទ​នៅ​តាម​បង្អួច​នៃ​អគារ​ដែល​កំពុង​ជួស​ជុល​។…

ទី​ក្រុង​ហុង​កុង៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​ឆេះ​អគារ​​នៅ​ទី​ក្រុង​ហុង​កុង​បាន​កើន​ឡើង​ដល់​៤៤​នាក់​ហើយ​ ហើយ​មនុស្ស​​២៧៩​នាក់​​​នៅ​បន្ត​បាត់​ខ្លួន។ អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​៣​នាក់​ពីប​ទ​សង្ស័យ​មនុស្ស​ឃាត​។ នៅ​ក្នុង​ចំណោម​នោះ ២​នាក់​ជា​អ្នក​ចាត់​ការ​ក្រុម​ហ៊ុន​សាង​សង់​ និង​ម្នាក់​ទៀត​ជា​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​វិស្វ​កម្ម​។ រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​អំពី​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​​ការ​ឆេះ​នេះ​ទេ​។ ​ប៉ុន្តែ​នគរ​បាល​រក​ឃើញ​បន្ទះ​ស្នោ​បិទ​នៅ​តាម​បង្អួច​នៃ​អគារ​ដែល​កំពុង​ជួស​ជុល​។ គេ​សង្ស័យ​ថា​ដោយ​សារ​របស់​ទាំង​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ភ្លើង​ឆេះ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​។

អគ្គិ​ភ័យ​​​ដែល​កើត​ឡើង​នៅ​សង្កាត់​ថៃ​ប៉ូ​ (Taipo) នោះ​ឆេះ​រាល​ដាល​ពី​អគារ​មួយ​ទៅអគារ​មួយ​ទៀត​យ៉ាង​ឆាប់​រហ័ស​តាម​រយៈ​រន្ទា​ ឬ​ធ្នឹម​ឫស្សី​ដែល​ប្រើ​សម្រាប់​ជួស​ជុល​អគារ​។ ​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នៅ​តែ​មាន​ផ្សែង​ហុយ​ចេញ​ពី​អគារ​។ រយៈ​ពេល​១៦​ម៉ោង​ក្រោយ​ការ​ឆេះ​ជា​លើក​ដំបូង អគ្គិភ័យ​នេះ​នៅ​តែ​មិន​ទាន់​ពន្លត់​បាន​ទាំង​ស្រុង​ទេ​​។ ​​​ភ្នាក់​ងារអគ្គិភ័យ​​កំពុង​សម្រុក​បាញ់​ទឹក​ពន្លត់​ភ្លើង​នៅ​​អគារ​បី​ខ្នង​នៅ​ក្នុង​ចំណោម​អគារ​​៧​ខ្នង​នៃ​ប្លុក​នេះ​។ ចំណែក​អគារ​៤​ខ្នង​បាន​រលត់​ភ្លើង​ទៅ​វិញ​ហើយ​។

គេ​គិត​ថា​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើត​ឡើង​បន្ថែម​ទៀត​ព្រោះ​នៅ​ក្នុង​ចំណោម​អ្នក​របួស​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ៤៥​នាក់​​របួស​ធ្ងន់​។ អភិបាល​ក្រុង​ហុង​កុង លោក​ចន​លី បាន​ថ្លែង​ទៅ​កាន់​សាធារណ​ជន​តាម​រយៈ​សន្និ​សីទ​សារ​ព័ត៌​មាន​កាល​ពី​ព្រឹក​មិញ​។ ប្រធានា​ធិបតី​ចិន លោក​ស៊ី​ជីន​ពីង​ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​កាល​ពី​យប់​មិញ និង​បាន​អំពាវ​នាវ​ឱ្យ​អាជ្ញា​ធរ​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដើម្បី​កាត់​បន្ថយ​ជា​អតិ​បរមា​នូវ​ការ​បាត់​បង់​​អាយុ​ជីវិត​របស់​​មនុស្ស​ និង​ទ្រព្យ​សម្បត្តិ​។​


​អគ្គិ​ភ័យ​នេះ​ចាប់​ផ្ដើម​ឆេះ​ដំបូង​​នៅ​ម៉ោង​២:៥១​រសៀល​ថ្ងៃ​ពុធ​។ ត្រឹម​តែ​មួយ​ប៉​ប្រិច​ភ្នែក​ប៉ុណ្ណោះ ភ្លើង​ឆេះ​រាល​ដាល​ពី​ផ្ទះ​ល្វែង​មួយ​ទៅ​ល្វែង​មួយ​​ដែល​ស្ថិត​នៅ​ក្នុង​អគារ​ជា​មួយ​គ្នា​ ហើយ​ឆេះ​រាល​ដាល​​កាន់​តែ​ខ្លាំង​​ឡើង​ៗ​​ក្លាយ​ជា​អណ្ដាត​ភ្លើង​យ៉ាង​សន្ធោ​សន្ធៅ​​បង្ក​ជា​ផ្សែង​ហុយ​ទ្រលោម​ទៅ​លើ​អាកាស​។ ភ្លើង​ក៏​រាល​ដាល​ទៅ​អគារ​៧​ខ្នង​ទៀត​ដែល​នៅ​ក្បែរ​នោះ​។ ​នេះ​បើ​យោង​តាម​ប្រភព​ពី​សោស​ ឆាយ​ណា​ ម៉ន​នីង​ ប៉ុស្តិ៍ (South China Morning Post) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ