ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឈឺសន្លាក់ធ្ងន់ធ្ងរ ហើមក្រហម? កុំមើលរំលង! នេះជាសញ្ញានៃជំងឺលើសអាស៊ីតអ៊ុយរីក​

16 ម៉ោង មុន

​រាជធានីភ្នំពេញ៖​ ជំងឺលើសអាស៊ីតអ៊ុយរីក ​ដែលអាចបង្កឱ្យកើតជំងឺរលាកសន្លាក់ហ្គោដ​គឺជាបញ្ហាសុខភាពដែលបង្កការឈឺចាប់ និងខូចខាតដល់សន្លាក់ និងសរីរាង្គ។ យោងតាមការផ្សាយណែនាំពី មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញពីសញ្ញាណសំខាន់ៗដែលអ្នកជំងឺត្រូវតាមដាន៖ រោគសញ្ញា ៣…

​រាជធានីភ្នំពេញ៖​ ជំងឺលើសអាស៊ីតអ៊ុយរីក ​ដែលអាចបង្កឱ្យកើតជំងឺរលាកសន្លាក់ហ្គោដ​គឺជាបញ្ហាសុខភាពដែលបង្កការឈឺចាប់ និងខូចខាតដល់សន្លាក់ និងសរីរាង្គ។ យោងតាមការផ្សាយណែនាំពី មន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញពីសញ្ញាណសំខាន់ៗដែលអ្នកជំងឺត្រូវតាមដាន៖

រោគសញ្ញា ៣ កន្លែង ដែលរងផលប៉ះពាល់ពីអាស៊ីតអ៊ុយរីក

រោគសញ្ញានៃជំងឺលើសអាស៊ីតអ៊ុយរីក អាចលេចឡើងនៅតាមផ្នែកផ្សេងៗនៃរាងកាយ៖

១. ប៉ះពាល់ខ្លាំងលើសន្លាក់

  • ការឈឺចាប់ធ្ងន់ធ្ងរ: សន្លាក់ដែលរងផលប៉ះពាល់ (ជាពិសេស ជង្គង់, កដៃ, កជើង, និងមេជើង) គឺមានលក្ខណៈ ហើម, ក្ដៅ, ឡើងក្រហម និង ឈឺចាប់ខ្លាំង ដែលស្តែងចេញភ្លាមៗពិបាកនឹងទ្រាំ។ ជារឿយៗវាចាប់ផ្តើមពីមេជើង។

២. នៅលើស្បែក និងសន្លាក់

  • ដុំពកៗ​: នៅលើស្បែក និងនៅសន្លាក់ អាចមានលេចចេញជា ដុំពកៗ (ហៅថា chronic tophaceous gout) ដែលជាកំណកគ្រីស្តាល់អាស៊ីតអ៊ុយរីកដែលប្រមូលផ្តុំនៅក្រោមស្បែក។

៣. នៅតម្រងនោម

  • ក្រួសតម្រងនោម: អាស៊ីតអ៊ុយរីកលើសលប់អាចបង្កជាកំណកគ្រីស្តាល់នៅតម្រងនោម ដែលបណ្តាលឲ្យមាន ក្រួសតម្រងនោម

អនុសាសន៍៖ ប្រសិនបើអ្នកមានរោគសញ្ញាឈឺសន្លាក់ស្រួចស្រាវ ឬមានដុំពកនៅតាមសន្លាក់ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសជាបន្ទាន់ ដើម្បីធ្វើតេស្តឈាមរកកម្រិតអាស៊ីតអ៊ុយរីក និងទទួលបានការព្យាបាលត្រឹមត្រូវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ