ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១៣​នាក់​ស្លា.ប់​នៅ​ក្នុង​ហេតុ​ការណ៍​ឆេះ​អ​គារ​នៅ​ទី​ក្រុង​ហុង​កុង

15 ម៉ោង មុន

ទី​ក្រុង​ហុង​កុង៖ មនុស្ស​យ៉ាង​តិច​១៣​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ឆេះ​អគារ​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​មួយ​កន្លែង​នៅ​ទី​ក្រុង​ហុង​កុង​។ ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ប្រាប់​ថា​អ្នក​របួស និង​ស្លាប់​នៅ​ក្នុង​ហេតុ​​ការណ៍​នេះ​មាន​ចំនួន​សរុប​២៨​នាក់​។ ក្នុង​នោះ ៩​នាក់​ត្រូវ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​។ មនុស្ស​៦​នាក់​ទៀតរង​របួស​ធ្ងន់ ហើយ​​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។ ក្រោយ​មក​ គេ​ទទួល​ដំណឹង​ថា​៤​នាក់​នៅ​ក្នុង​ចំណោម​អ្នក​របួស​ធ្ងន់​ទាំង​នោះ​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​។​…

ទី​ក្រុង​ហុង​កុង៖ មនុស្ស​យ៉ាង​តិច​១៣​នាក់​បាន​ស្លាប់​ដោយ​សារ​ការ​ឆេះ​អគារ​ដ៏​ខ្ពស់​ស្កឹម​ស្កៃ​មួយ​កន្លែង​នៅ​ទី​ក្រុង​ហុង​កុង​។ ភ្នាក់​ងារ​ពន្លត់​អគ្គិភ័យ​ប្រាប់​ថា​អ្នក​របួស និង​ស្លាប់​នៅ​ក្នុង​ហេតុ​​ការណ៍​នេះ​មាន​ចំនួន​សរុប​២៨​នាក់​។ ក្នុង​នោះ ៩​នាក់​ត្រូវ​គ្រូ​ពេទ្យ​បញ្ជាក់​ថា​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​។ មនុស្ស​៦​នាក់​ទៀតរង​របួស​ធ្ងន់ ហើយ​​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។ ក្រោយ​មក​ គេ​ទទួល​ដំណឹង​ថា​៤​នាក់​នៅ​ក្នុង​ចំណោម​អ្នក​របួស​ធ្ងន់​ទាំង​នោះ​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​។​

ភ្នាក់​ងារ​ពន្លត់​អគ្គិ​ភ័យ​ម្នាក់​ក៏​បាន​ពលី​ជីវិត​នៅ​ក្នុង​ពេល​បំពេញ​បេសក​កម្ម​ផង​ដែរ​ ហើយ​ម្នាក់​ទៀត​កំពុង​​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​ការ​អស់​កម្លាំង​។ នៅ​ពេល​កើត​ហេតុ​​ មាន​មនុស្ស​ស្ថិត​នៅ​ក្នុង​​អគារ​​ប្រហែល​៧​រយ​នាក់​។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​ឈាន​ចូល​ដល់​វេលា​យប់​​។ គេ​ឃើញ​ថា​ផ្សែង​ដ៏​ខ្មៅ​ងងឹត​បាន​ហុយ​ចេញ​ពី​អគារ​កម្ពស់​៣២​ជាន់​​។ របាយ​ការណ៍​រដ្ឋ​បាល​បង្ហាញ​ថា​នៅ​ប្លុក​អគារ​ដែល​ឆេះ​នេះ​មាន​អគារ​៨​ខ្នង​ និង​ផ្ទះ​ជិត​២​ពាន់​ល្វែង មាន​មនុស្ស​រស់​នៅ​សរុប​៤៨០០​នាក់​។

នគរ​បាល​និយាយ​ថា​ពួកគេ​ទទួល​ការ​ទាក់​ទង​ថា​មានមនុស្ស​ជា​ច្រើន​នាក់​ជាប់​ផុង​នៅ​ក្នុង​អគារ​។ ប៉ុន្តែ​មន្ត្រី​មូល​ដ្ឋាន​ប្រចាំ​កន្លែង​កើត​ហេតុ​ប្រាប់​​ថា​ពួក​គេ​មិន​អាច​បញ្ជាក់​ថា​មានមនុស្ស​នៅ​ក្នុង​អគារ​នោះ​ដែរ​ឬទេ​គិត​ត្រឹម​ក្បាល​ព្រលប់​ថ្ងៃ​នេះ​។ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ត្រឹម​តែ​បាញ់​ទឹក​ពី​ខាង​ក្រៅ​តែ​ប៉ុណ្ណោះ​ព្រោះ​ពួកគេ​មិន​អាច​ជ្រៀត​ចូល​ទៅ​ខាង​ក្នុង​បាន​ឡើយ​។​

លោក​លូហ៊ីវ​ហ្វុង (Lo Hiu-fung) ​ជា​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ថៃ​ប៉ូ (Taipo) ប្រាប់​ទូរ​ទស្សន៍​ធីវី​ប៊ី (TVB) ថា​អ្នក​ដែល​ជាប់​ផុង​នៅ​ក្នុង​អគារ​នោះ​ភាគ​ច្រើន​ជា​មនុស្ស​ចាស់​ៗ​។ ​គេ​ឃើញ​អ្នក​​រស់​នៅ​ម្ដុំ​នោះ​ប្រមូល​ផ្ដុំ​គ្នាមើល​ផ្សែង​ដែល​ហោះ​ហើរ​ចេញ​ពី​អគារ​ ខណៈ​ដែល​​ផ្សែង​ខ្លះ​ទៀត​ហុយ​ចេញ​ពី​រន្ទា​ឫស្សី​។ ឡាន​ទឹក និង​ឡាន​ពេទ្យ​តម្រង់​ជួរ​គ្នា​យ៉ាង​ត្រៀប​ត្រា​ខាង​ក្រោម​អគារ​។

ទូរ​ទស្សន៍​ធីវីប៊ី​ (TVB) ផ្សាយ​ថា​បណ្ដុំ​អគារ​នៅ​ទី​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ជួស​ជុល​កែ​លម្អ​។ អភិបាល​នៃ​គណៈ​អភិបាល​ទី​ក្រុង​ហុង​កុង​ លោក​ចន​លី​ (John Lee) សូម​ចូលរួម​មរណ​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​ និង​សូម​ជូន​ពរ​​ឱ្យ​អ្នក​របួស​​ឆាប់​ជា​សះ​ស្បើយ​ឡើង​វិញ​។ លោក​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​ដើម្បី​បញ្ជាក់​ថា​ស្ថាប័ន​របស់​រដ្ឋ​កំពុង​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​ជួយ​ប្រជា​ជន​ដែល​រងផល​ប៉ះ​ពាល់​ពី​ហេតុ​ការណ៍​ឆេះ​អគារ​។ នេះ​បើយោ​ងតាម​ប្រភព​ពី​ឆេន​ណល​ ញូស៍ អេស៊ា និង​ប្រភព​​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ