- ភ្នំពេញ
សម័យនេះ បុរសៗដែលខិលខូចលួចមានក្រៅនៅក្រៅផ្ទះ សូមប្រុងប្រយ័ត្ន ។ បើមិនដូច្នេះទេ គ្រោះអគ្គិភ័យ ឬភ្លើងជម្លោះនឹងឆេះដោយមិនចាំបាច់មានអណ្តាតភ្លើង ឬ ទុស្សេឆ្លងចរន្តខ្សែភ្លើងឡើយ ។…
សម័យនេះ បុរសៗដែលខិលខូចលួចមានក្រៅនៅក្រៅផ្ទះ សូមប្រុងប្រយ័ត្ន ។ បើមិនដូច្នេះទេ គ្រោះអគ្គិភ័យ ឬភ្លើងជម្លោះនឹងឆេះដោយមិនចាំបាច់មានអណ្តាតភ្លើង ឬ ទុស្សេឆ្លងចរន្តខ្សែភ្លើងឡើយ ។…
សម័យនេះ បុរសៗដែលខិលខូចលួចមានក្រៅនៅក្រៅផ្ទះ សូមប្រុងប្រយ័ត្ន ។ បើមិនដូច្នេះទេ គ្រោះអគ្គិភ័យ ឬភ្លើងជម្លោះនឹងឆេះដោយមិនចាំបាច់មានអណ្តាតភ្លើង ឬ ទុស្សេឆ្លងចរន្តខ្សែភ្លើងឡើយ ។ សម័យនេះ ជាសម័យឌីជីថល និងជាសម័យដែលបណ្តាញសង្គមមានការរីកចំរើន និងពេញនិយមខ្លាំង ហើយវាក៏បង្កើតភាពងាយស្រួលនៅក្នុងសង្គមជីវភាពផងដែរ ។ ប៉ុន្តែទន្ទឹមនឹងភាពងាយស្រួល គុណវិបត្តិរបស់វា ក៏មានច្រើនដែរ ដែលយើងគួរតែប្រុងប្រយ័ត្ន និងគួរតែយល់ដឹងឲ្យបានច្បាស់ ។
សម្រាប់បុរសៗដែលមានចរិត និងសកម្មភាពខិលខូចមួយចំនួននៅសម័យនេះ ក៏កាន់តែងាយស្រួលនៅក្នុងការប្រមាញ់ដៃគូកំណាន់ណាស់ ហើយក៏ងាយស្រួលនៅក្នុងការណាត់ជួបពួកគេដែរ ។ ទន្ទឹមនឹងភាពងាយស្រួលនេះ សូមមានការប្រយ័ត្ន ពីព្រោះក៏មានក្រុមនារីប្រមាញ់ដែលអាចនឹងធ្វើឲ្យអ្នកក្លាយជាកូនជ្រូកផងដែរ ហើយទន្ទឹមនឹងនោះ ក៏ត្រូវប្រយ័ត្នខ្លានៅក្នុងផ្ទះ ។
រឿងគុណវិបត្តិ និងគុណសម្បត្តិនៃការប្រើប្រាស់បណ្តាញសង្គមនេះ គឺមានច្រើន ។ ចំណុចតូចមួយ គឺរឿងភ្លើងឆេះនៅក្នុងផ្ទះដោយសារតែបណ្តាញសង្គម ។ នៅសម័យនេះ យើងចេះលេងបណ្តាញសង្គម ប៉ុន្តែកុំភ្លេចប្រពន្ធនៅក្នុងគេហដ្ឋានរបស់យើងក៏គាត់ចេះលេងដែរ ។ សូមកុំភ្លេចពាក្យសុភាសិតខ្មែរមួយឃ្លា «ចេះឯងឲ្យក្រែងចេះគេ» ។ យើងចេះលេង យើងចេះឆាត យើងចេះបញ្ចេញយោបល់ យើងចេះប្រើប្រាស់បណ្តាញសង្គម ដើម្បីប្រមាញ់គូកំណាន់ក្រៅ ។ ចំណែកប្រពន្ធនៅក្នុងផ្ទះ ក៏ចេះលេង ហើយចេះក្លែងអត្តសញ្ញាណនៅលើបណ្តាញសង្គមផងដែរ។
ថ្មីៗនេះ នៅលើបណ្តាញសង្គមមានករណីមួយបានកើតមានឡើង ហើយវាអាចជារឿងលេងសើច ហើយវាក៏អាចជារឿងពិតដែរ ។ រឿងនេះ គឺករណីមួយ ដែលកំពុងតែល្បីដែរនៅលើបណ្តាញសង្គម ហើយមានការចែករំលែកច្រើនគួរសម ។
ព្រោះតែចង់សាកចិត្តស្វាមី ស្ត្រីម្នាក់បានបង្កើតគណនីបណ្តាញសង្គមក្លែងក្លាយមួយ ដោយប្រើប្រាស់រូបភាពក្លែងបន្លំ ហើយក៏ទំនាក់ទំនងទៅសា្វមី រួចក៏ក្លាយជាមិត្តនៅក្នុងបណ្តាញសង្គម ។ ប៉ុន្តែក្រោយពេលទំនាក់ទំនងគ្នាហើយ រួចឆាតចុះឆាតឡើងទៅវិញទៅមក ក៏ភ្ញាក់ខ្លួនព្រើត ព្រោះស្វាមីខ្លួនប្រកាសខ្លួនជាបុរសពោះម៉ាយ ភរិយាស្លាប់ចោល ព្រោះជំងឺមហារីក ។ សាកស្រមើស្រមៃមើលទៅថា វានឹងមានរឿងអ្វីកើតមានឡើង នៅក្នុងករណីដែលអ្នកស្ថិតនៅក្នុងស្ថានភាពបែបនេះ ។
នៅក្នុងសម័យនេះ នៅលើបណ្តាញសង្គម វាអាចជាពិភពសិប្បនិម្មិតមួយ ។ វាគឺជាពិភពពិតក៏ថាបាន ប៉ុន្តែប្រសិនបើយើងថា វាគឺជាពិភពនិម្មិតក៏ថាបាន ពីព្រោះវាចម្រុះ។ មនុស្សខ្លះ ពីព្រោះតែអារម្មណ៍តប់ប្រមល់មិនដឹងបញ្ចេញនៅឯណា ក៏យកវាមកបញ្ចេញនៅលើបណ្តាញសង្គមក៏មាន ។
ករណីខ្លះទៀត ពីព្រោះតែហេតុផលអាជីវកម្មមនុស្សខ្លះអាចបង្កើតគណនីនៅលើបណ្តាញសង្គមជាច្រើនរហូតដល់កត់ឈ្មោះគណនី និងអក្សរសម្ងាត់ទុកក៏មាន ។ ខ្លះទៀតគឺដូចជាករណីខាងលើ គឺបង្កើតគណនីក្លែងក្លាយ ដើម្បីសាកចិត្តនរណាម្នាក់ក៏ថាបាន។
ដោយសារតែនៅលើបណ្តាញសង្គម វាគឺជាពិភពបែបនេះ។ ដូច្នេះ នៅក្នុងស្ថានភាពបែបនេះ យើងទាំងអស់គ្នាតោងមានការប្រុងប្រយ័ត្ន ។ រាល់ការទំនាក់ទំនង រាល់មិត្តភាព រាល់ការបញ្ចេញទស្សនៈ រាល់ការចុចចូលចិត្ត ឬមិនចូលចិត្ត ក៏ដូចជាការចែករំលែក គឺសូមរិះគិតទុកជាមុន ដើម្បីកុំអោយយើងមានបញ្ហា ។
ជារួមមកវិញ ការប្រើប្រាស់បណ្តាញសង្គមក្នុងសម័យឌីជីថល គឺវាមានទាំងគុណសម្បត្តិ និងគុណវិបត្តិ ។ ទោះបណ្តាញសង្គម វាអាចនាំមកនូវភាពងាយស្រួលនៅក្នុងការទំនាក់ទំនងលឿនក៏ដោយ ប៉ុន្តែវាមានហានិភ័យដ៏ច្រើនដែលមនុស្សគួរតែប្រយ័ត្នក្នុងការប្រើប្រាស់។ យើងអាចជួបមនុស្សថ្មីៗ ឬរកគូកំណាន់បានយ៉ាងងាយ ប៉ុន្តែគួរប្រុងប្រយ័ត្នចំពោះហានិភ័យនៃការលួចលាក់អត្តសញ្ញាណ ឬក្រុមមនុស្សដែលប្រើបណ្តាញសង្គមដើម្បីបោកប្រាស់ ។

ចែករំលែកព័តមាននេះ