ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាន​ទទួល​តួនាទី​ជា​ប្រធាន​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៤៧

3 ម៉ោង មុន
  • ភ្នំពេញ

ក្រសួងការបរទេស​បាន​អះអាង ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ថា កម្ពុជា​បាន​ទទួល​តួនាទី​ជា​ប្រធាន​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៤៧ បន្ត​ពី​ប្រទេសរ​វ៉ា​ន់​ដា ។ ប្រភព​ដដែល​បាន​អះអាង​ថា លោក​ឧបនាយករដ្ឋមន្ត្រី…

ក្រសួងការបរទេស​បាន​អះអាង ​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៥​ ថា កម្ពុជា​បាន​ទទួល​តួនាទី​ជា​ប្រធាន​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៤៧ បន្ត​ពី​ប្រទេសរ​វ៉ា​ន់​ដា ។

ប្រភព​ដដែល​បាន​អះអាង​ថា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្ទេរតំណែង​ប្រធាន​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី នៅ​ទីក្រុង​គី​ហ្គា​លី ប្រទេសរ​រ៉ា​ន់​ដា រូ​ច​ហើយ ។

ក្នុង​ឱកាស​ទទួល​តំណែង​ជា​ប្រធាន​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៤៧ លោក ឧប​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋរ​វ៉ា​ន់​ដា ដែល​ជា​ម្ចាស់ផ្ទះ សាធារណរដ្ឋ​បារាំង​​ក្នុង​នាម​ជា​ប្រធាន​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៤៦ និង​លោកស្រី​អគ្គ​លេខា​ធិការ​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​នី ក្នុង​ការ​បំពេញភារកិច្ច​យ៉ាង​សស្រាក់សស្រាំ និង​ប្រកបដោយ​ប្រសិទ្ធ
ភាព​ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ប្រកាស​អំពី​អាទិភាព​របស់​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​៤៧ និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ឆ្នាំ​២០២៦ និង​បាន​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ទាំង​ពីរ​នេះ នៅ​កម្ពុជា ឲ្យ​ទ​ទទួល​បាន​ជោគជ័យ​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ