ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផល​ត្រី​ឆ្នាំ​នេះ​សំបូរ និងកើនឡើង​ជាង​ឆ្នាំ​កន្លង​ទៅ​ ​

2 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​អះអាង​ថា ​ត្រី​ឆ្នាំ​នេះ​សំបូរ​ខ្លាំង ដោយ​សារ​ទឹកទន្លេ​ឡើង​ធំ និង​ការ​បង្ក្រាប​បាន​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់មន្ត្រី​ជំនាញ​ និង​កងកម្លាំង​កង​យោធពលខេមរៈភូមិន្ទ​ជា​ច្រើន​អង្គភាព​ ។ លោក លី…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​អះអាង​ថា ​ត្រី​ឆ្នាំ​នេះ​សំបូរ​ខ្លាំង ដោយ​សារ​ទឹកទន្លេ​ឡើង​ធំ និង​ការ​បង្ក្រាប​បាន​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់មន្ត្រី​ជំនាញ​ និង​កងកម្លាំង​កង​យោធពលខេមរៈភូមិន្ទ​ជា​ច្រើន​អង្គភាព​ ។

លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ផល​ត្រី​ឆ្នាំ​នេះ​ កើនឡើង​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​កត្តារួម​ផ្សំជាច្រើន​យ៉ាង ដូច​ជា​ឆ្នាំ​នេះ​ទឹកទន្លេ​ឡើង​ខ្ពស់ ប៉ុន្តែ​ស្រក​ទៅ​វិញ​យឺត ធ្វើ​ឱ្យ​ត្រី​លូតលាស់ ធំធាត់ លើ​ទីវាល​ដែល​មាន​វិសាល​ភាព​ធំ​ទូលាយ គ្រប់​ទីកន្លែង ហើយ​នៅ​ខ្នើត​ខែ​ក្រោយ​ ត្រី​នឹង​ចាប់ផ្ដើម​ចុះ ពី​បឹង​ទន្លេសាប បើ​គ្មាន​ការ​ប្រែប្រួល​ទេ​ ត្រី​នឹង​ត្រូវ​ខ្លាំង​នៅ​ខ្នើត​ខែ​ក្រោយ​នេះ​។

កត្តា​មួយទៀត​ គឺ​ការ​បង្ក្រាប​បទល្មើស​នេសាទ​ពី​សំណាក់​មន្ត្រី​ជំនាញ​ជលផល សហការ​ជាមួយ សហ​គមន៍​នេសាទ អាជ្ញាធរ​មូលដ្ឋាន ​ក៏​ដូច​ជាការ​ខិតខំ​ប្រឹងប្រែង​របស់​កងកម្លាំង​យោធា​ជា​ច្រើន​អង្គភាព​នៅ​តាម​ដង​ទន្លេ​ និង​បឹង​ទន្លេសាប​ ។

ជា​ចុង​ក្រោយ​ លោក​បាន​បញ្ជាក់​ថា​ ផល​ត្រី​ឆ្នាំ​នេះ​ មិន​ត្រឹមតែ​សំបូរទេ​ គឺ​ត្រី​ធំ​ៗ​ថែម​ទៀត ។​ ចំពោះ​តម្លៃ​ទីផ្សារ​ ក៏​មាន​តម្លៃ​សមរម្យ​អាច​ទទួលយក​បាន​ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ