ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខោអាវ​និង​ផលិតផល​វាយនភ័ណ្ឌ​ផ្សេង​ៗ​ កម្ពុជា​លក់​ចេញ​បាន​១៣,៦​ពាន់​លាន​ដុល្លារ

33 វិនាទី មុន
  • ភ្នំពេញ

១០​ខែ​នៃ​ឆ្នាំ​២០២៥ កម្ពុជា​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា អាច​លក់​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​វាយនភ័ណ្ឌ​ផ្សេង​ៗ​ទៀត បាន​តម្លៃ​សរុប​ប្រមាណ​ជា​១៣,៦​ពាន់​លាន​ដុល្លារ ។ ស្ថិតិ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង…

១០​ខែ​នៃ​ឆ្នាំ​២០២៥ កម្ពុជា​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​អះអាង​ថា អាច​លក់​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​វាយនភ័ណ្ឌ​ផ្សេង​ៗ​ទៀត បាន​តម្លៃ​សរុប​ប្រមាណ​ជា​១៣,៦​ពាន់​លាន​ដុល្លារ ។

ស្ថិតិ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង ផលិតផល​វាយ​ន​ភណ្ឌ និង​សម្ភារៈ​ធ្វើ​ដំណើរ​ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​២០២៥ មាន​កំណើន​កើនឡើង​២០​ភាគរយ​ធៀប​នឹង​ឆ្នាំ
​មុន​។

ប្រភព​ដដែល​បាន​អះអាង​ថា សម្លៀក​បំពាក់​អាច​លក់​បាន​តម្លៃ​៩,៦២​ពាន់​លាន​ដុល្លារ កើនឡើង​២០,៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​ ។ វាយ​ន​ភណ្ឌ​មាន​តម្លៃ​៥៦៤​លាន​ដុល្លារ​កើនឡើង​៣៨,៧​ភាគរយ​។ ស្បែកជើង​ដែល​មាន​តម្លៃ​១,៧៣​ពាន់​លាន​ដុល្លារ​កើនឡើង​៣០​ភាគរយ ខណៈ​ដែល​សម្ភារៈ​ធ្វើ​ដំណើរ និង​កាបូប​មាន​តម្លៃ​១,៧​ពាន់​លាន​ដុល្លារ កើនឡើង​៥,៨​ភាគរយ​ ។

មក​ដល់​ពេល​នេះ​ កម្ពុជា​រោងចក្រ​ផលិត​ផលិតផល​ទាំងនេះ​ សរុប​ប្រមាណ​ជា​១.៥០០​កន្លែង ដែល​​មាន​កម្មករ​ជាង​៩​សែន​នាក់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ