រាជធានីភ្នំពេញ ៖ ខ្មែរ ប៊ែវើរីជីស តែងតែបង្ហាញមុខក្នុងនាមជាម្ចាស់ឧបត្ថម្ភធំ លើព្រឹត្តិការណ៍ប្រកួតកីឡាគ្រប់ប្រភេទ ជាពិសេស កីឡាប្រដាល់គុនខ្មែរ ដែលកាន់តែមានសក្តានុពលខ្លាំងឡើងៗ និងមានព្រឹត្តិការណ៍ប្រកួតធំៗជាហូរហែទាំងថ្នាក់ជាតិ និងអន្តរជាតិ។
ជាក់ស្តែង ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសចូលរួមជាម្ចាស់ឧបត្ថម្ភធំក្នុង«ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក ឆ្នាំ២០២៥» ដែលកីឡាករកម្ពុជា នឹងត្រូវប្រកួតតតាំងជាមួយនឹងកីឡាករមកពី ២៨ប្រទេសផ្សេងទៀតជុំវិញពិភពលោក ដើម្បីក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍នេះ ។
លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរំលេចថា៖ ក្នុងនាមជាយុវជនបន្តវេន ហើយក៏ជាអ្នក ដែលស្នេហាវិស័យកីឡាស្រាប់ អ្វីដែលលោកតែងរំពឹកទុកជានិច្ច គឺចង់ឃើញកីឡារបស់ជាតិយើងកាន់តែមានសក្តានុពលនៅលើឆាកអន្តរជាតិ ។
ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហាញពីក្តីសោមនស្សរីករាយ និងមោទនភាព ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្ហាញពីជំហរឹងមាំ ក្នុងការបន្តជួយជ្រោមជ្រែងលើវិស័យគុនខ្មែរ ជាពិសេសក្នុងការចូលរួមឧបត្ថម្ភធំលើវេទិកាខ្នាតអន្តរជាតិដូចជា «ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក» នេះជាដើម ។
ការប្រកួតកីឡាគុនខ្មែរជ្រើសរើសជើងឯកពិភពលោកលើកទី ៦នេះ គឺជាការរៀបចំដោយសហព័ន្ធកីឡាគុនខ្មែរ អន្តរជាតិ និងសហការរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលនឹងប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ១៧ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ ដែលនឹងមានវត្តមានចូលរួមពីកីឡាករជើងខ្លាំងរបស់គុនខ្មែរយើង ព្រមទាំងកីឡាករបរទេសជាច្រើនរូបទៀត ។
ខ្មែរ ប៊ែវើរីជីស អ្នកជំរុញកីឡាករ-កីឡាការិនីគុនខ្មែរ ឱ្យឈានដល់ព្រឹត្តិការណ៍ខ្នាតអន្តរជាតិ!
ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា! ផលិតផលខ្មែរ កម្លាំងខ្មែរ!




ចែករំលែកព័តមាននេះ