រាជធានីភ្នំពេញ ៖ ខុសពីមតិលើកឡើងមួយចំនួន តារាសម្តែងលោក អ៊ឹម ជីវ៉ា បានគូសបញ្ជាក់ថា អ្នកសិល្បៈពេលឈឺត្រូវបង្ហាះអោយមហាជនដឹង កុំខ្មាស់គេ កុំខ្វល់ពាក្យថាពេលឈឺសុំជំនួយ ខណៈពេលដែលលោកចាត់ទុកថា អ្នកដែលនិយាយអោយអ្នកសិល្បៈបែបនេះ គឺអ្នកនោះគេមិនដែលបានជួយអ្វីឡើយ ។

ការលើកឡើងខាងលើរបស់លោក អ៊ឹម ជីវ៉ា នាពេលនេះធ្វើឡើង បន្ទាប់ពីមរណភាពរបស់តារាសម្តែងលោក អ៊ុន សុទ្ធា ក្នុងពេលដែលតារារូបនេះ មិនបានជូនដំណឹងពីស្ថានភាពជំងឺរបស់លោកអោយមហាជនបានដឹង និងដើម្បីផ្តល់ជំនួយដល់លោកនោះឡើយ នៅមុនពេលលោកទទួលមរណភាព ។
តាមរយៈសំណេរដែលបង្ហោះលើបណ្តាញសង្គមលោក អ៊ឹម ជីវ៉ា បានលើកឡើងថា ចាត់ទុកថា ខ្ញុំបាទ អ៊ឹម ជីវ៉ា គឺជាបុគ្គលអ្នកសិល្បៈដែលមកបុណ្យសពអ្នកសិល្បៈច្រើនជាងគេបំផុត ! អ្នកសិល្បៈពេលឈឺត្រូវបង្ហាះអោយមហាជនដឹង កុំខ្មាស់គេ កុំខ្វល់ពាក្យថាពេលឈឺសុំជំនួយ ! អ្នកដែលនិយាយថាអោយសិល្បៈ អ្នកនោះគែមិនដែលជួយទេ! ។

លោកថា ខ្ញុំដឹង ! អ្នកណាដូចអ្នកណា ពេលឈឺត្រូវការលុយព្យាបាល អ្នកណាជួយទទួល អ្នកមិនជួយកុំខ្វល់អោយគេនិយាយទៅ កុំខ្វល់! ។
អ្នកសិល្បៈខ្លះមិនមែនតែមកបុណ្យសពទេ ពេលនៅរស់ពេលឈឺក៏ជីវ៉ា មកសួសុខទុក្ខដែរ ! មិនមែនចាំដល់ស្លាប់បានមកឡើយ! ។
លោកបញ្ជាក់ថា បុណ្យសពអ្នកល្បី អ្នកមិនល្បី អ៊ឹម ជីវ៉ា ទៅចូលរួមទាំងអស់ មិនប្រកាន់មិនខ្លាចឆុង មិនខ្លាចខ្មោច អ្វីដែលខ្ញុំខ្លាច គឺខ្លាចមនុស្ស ព្រោះមនុស្សខ្លះ ឥឡូវសាហាវជាងបិសាចខ្មោច1000ដងទៀត ព្រោះតែភាពលោភលន់ ស្អីក៏ហ៊ានធ្វើ ។

តាមរយៈសំណេរខាងលើរបស់លោក អ៊ឹម ជីវ៉ា នាពេលនេះ គេឃើញមានបណ្តាទស្សនិកជនជាច្រើបានសម្តែងការគាំទ្រ និងស្នើឲ្យលោកបន្តនូវការងារមនុស្សធម៌បន្តទៀតនៅក្នុងការចុះជួយដល់អ្នកសិល្បៈនានាដែលកំពុងជួបទុក្ខលំបាកផ្សេងៗ ។
អ្នកខ្លះបានផ្តល់ជាមតិថា សិល្បករជាមនុស្សរបស់មហាជន មានការអីគួរចែករំលែកឲ្យមហាជនដឹង ជួយគ្នាគឺក្រុមសិល្បៈអ្នកជួយគ្នា ខាងមហាជនជួយមិនជួយ សូមតែកុំមាត់
ចចេកចចូចបានហើយ ព្រោះតែខ្លាចមាត់មនុស្ស ទើបជីវិតទៅវិញសង្គ្រោះមិនទាន់ មនុស្សធនធានមានប្រយោជន៍ គួរតែបន្តរស់ឲ្យបានយូរបន្តិច ដើម្បីជាប្រយោជន៍ដល់មហាជននិងជាតិ ។

ជាការកត់សម្គាល់ តារាសម្តែងលោក អ៊ឹម ជីវ៉ា ត្រូវបានគេចាត់ទុកថា គឺជាអ្នកសិល្បៈមួយរូបដែលតែងតែខ្នះខ្នែងផ្តល់ជំនួយផ្ទាល់ខ្លួន និងស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយដល់អ្នកសិល្បះដែលជួបទុក្ខលំបាកដោយមិនរើសមុខ ខណៈពេលដែលលោកក៏តែងបង្ហាញវត្តមានចូលរួមពិធីបុណ្យសពអ្នកសិល្បៈជាបន្តបន្ទាប់ មិនថាតារាល្បីឬមិនល្បីឡើយ ។
កន្លងមក លោក អ៊ឹម ជីវ៉ា ធ្លាប់បានលើកឡើងថា អ្នកចូលរួមបុណ្យសព គឺបានបុណ្យច្រើន និងជាការលើកទឹកចិត្តមួយដ៏ធំសម្រាប់គ្រួសារនៃសព លោកមិនដែលប្រកាន់តមមិនទៅនោះទេ ។
លោកបញ្ជាក់ថា មិនមែនតែសពនៅភ្នំពេញនោះទេ សពតារានៅតាមខេត្តក៏លោកឆ្លៀតទៅចូលរួម ព្រោះលោកធ្លាប់បួសរៀនទើបលោកដឹង ហើយប្រកាន់ជំហរមិនចោលបុណ្យសព ដោយលោកមិនគិតរឿងឆុង ឬធ្លាក់យីអ៊ុនឡើយ ៕




ចែករំលែកព័តមាននេះ