ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាផលិត និងនាំចេញសំបកកង់តម្លៃដល់ជាង១០០០លានដុល្លារ

3 ម៉ោង មុន

ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា ទីផ្សារ​សំបក​កង់​កម្ពុជា កំពុង​តែ​មាន​ទីផ្សារ​ល្អ ដោយនៅ​ក្នុង​រយៈពេល ១០​ខែ នៃ​ឆ្នាំ​២០២៥​នេះ ការ​នាំ​ចេញ​មាន​តម្លៃ​ដល់​ទៅ​១,០៩ពាន់​លាន​ដុល្លារ ។ ស្ថិតិ​ដែល​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា…

ក្រសួងពាណិជ្ជកម្ម​បាន​អះអាង​ថា ទីផ្សារ​សំបក​កង់​កម្ពុជា កំពុង​តែ​មាន​ទីផ្សារ​ល្អ ដោយនៅ​ក្នុង​រយៈពេល ១០​ខែ នៃ​ឆ្នាំ​២០២៥​នេះ ការ​នាំ​ចេញ​មាន​តម្លៃ​ដល់​ទៅ​១,០៩ពាន់​លាន​ដុល្លារ ។

ស្ថិតិ​ដែល​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា កន្លង​ទៅ​ថា ពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០២៥ កម្ពុជា​នាំ​ចេញ​សំបក​កង់​សរុប​រហូត​ដល់​ទៅ​១,០៩​ពាន់​លាន​ដុល្លារ​កើនឡើងដល់​ទៅ ៥៧​ភាគរយ​ធៀប​នឹង​រយៈពេល​ដដែល កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ ។

ការ​ដែល​ផលិតកម្ម​សំបក​កង់​កម្ពុជា មាន​ទីផ្សារ​ល្អ មាន​ផលិតកម្ម​ច្រើន​បែប​នេះ ហើយ​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​ជ័រកៅស៊ូ ដែល​ជា​វត្ថុធាតុដើម គឺ​បាន​ថយ​ចុះ​ប្រមាណ​ជា​៩,១៥​ភាគរយ​នៅ​ក្នុង​រយៈពេល​ដដែល​នេះ ។

ការ​នាំ​ចេញ​កៅស៊ូ​ក្រេប​ដែល​កម្ពុជា​សម្រេច​បាន នៅ​ក្នុង​រយៈពេល​១០​ខែ​នៃ​ឆ្នាំ​២០២៥​នេះ គឺ​មាន​តម្លៃ​ត្រឹមតែ​៤២៤​លាន​ដុល្លារ​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ