ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់ថ្មដា និងដកថយវិញពេលភាគីថៃផ្ទុះអាវុ.ធ

4 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ផ្អាក​ការ​ចុះ​ផ្ទៀងផ្ទាត់​នៅ​តំបន់​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដោយ​បាន​ដកថយ​ត្រឡប់​វិញ​ពេល​ភាគី​ថៃ​ផ្ទុះអាវុធ…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ផ្អាក​ការ​ចុះ​ផ្ទៀងផ្ទាត់​នៅ​តំបន់​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដោយ​បាន​ដកថយ​ត្រឡប់​វិញ​ពេល​ភាគី​ថៃ​ផ្ទុះអាវុធ ។

ក្រសួងការពារជាតិ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​វេលា​ម៉ោង​១១:០៨​នាទី​ព្រឹក ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្រោម​ការ​សម្របសម្រួល​របស់​ក្រសួងការពារជាតិ​កម្ពុជា បាន​ចុះ​ទៅ​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ការ​អនុ​វត្តបទ​ឈប់​បាញ់​នៅ​ច្រក​ច​១ ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា នៅ​អំឡុង​ពេល​ចុះ​ពិនិត្យ​នោះ​មានការ​ផ្ទុះអាវុធ​នៅ​ខាង​ភាគី​ថៃ ។ ដើម្បី​សុវត្ថិភាព ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន​សម្រេច​ផ្អាក​ការ​ចុះ​ផ្ទៀងផ្ទាត់ នៅ​តំបន់​នោះ និង​ដកថយ​ត្រឡប់​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ