ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​បែប​នេះ មិន​ខ្លា.ច​គ្មាន​រាង​ស្គម​ទេ

2 ម៉ោង មុន

ប្រសិនជា​អ្នក​ចង់​ស្រក​ទម្ងន់ គួរតែ​ដើរ​តាម​របៀប​ទាំងនេះ ទើប​អាច​ទទួល​បាន​រាង​ដែល​ស្អាត​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះទៅ? ពេល​ដែល​អ្នក​ដើរ គួរតែ​ឲ្យ​កែងជើង​ដល់​ដី​មុន ទើប​កំភួនជើង​មិនធំ ប្រែជា​តូច​ហើយ​ស្អាត​។ ជា​ពិសេស ក៏​អាច​ជួយ​អ្នក​ឲ្យ​ចៀស​ពី​ការ​កើត​មាន​អាកា​រៈ​ហើមជើង​ដោយ​មិនដឹង​ខ្លួន​ផង​ដែរ​។…

ប្រសិនជា​អ្នក​ចង់​ស្រក​ទម្ងន់ គួរតែ​ដើរ​តាម​របៀប​ទាំងនេះ ទើប​អាច​ទទួល​បាន​រាង​ដែល​ស្អាត​ខ្លាំង​។ តើ​មាន​អ្វី​ខ្លះទៅ?

ពេល​ដែល​អ្នក​ដើរ គួរតែ​ឲ្យ​កែងជើង​ដល់​ដី​មុន ទើប​កំភួនជើង​មិនធំ ប្រែជា​តូច​ហើយ​ស្អាត​។ ជា​ពិសេស ក៏​អាច​ជួយ​អ្នក​ឲ្យ​ចៀស​ពី​ការ​កើត​មាន​អាកា​រៈ​ហើមជើង​ដោយ​មិនដឹង​ខ្លួន​ផង​ដែរ​។

ពេល​ដែល​អ្នក​បោះ​ជំ​ហ៊ាន​ទៅ​មុខ កែងជើង​គួរតែ​ដល់​ដី​មុន ហើយ​ទម្ងន់​ខ្លួន​គួរតែ​ទម្លាក់​ទៅ​ជើង​មុខ ទើប​លើកជើង​មួយ​ចំហៀង​ទៀត​។ ការ​ធ្វើ​បែប​នេះ អាច​ជួយ​ឲ្យ​ជើង​អ្នក​ស្អាត ហើយ​មិន​ហើម​។
ក្នុង​ពេល​ដែល​អ្នក​ឡើងជណ្តើរ ប្រសិនជា​អាច គួរតែ​ឡើង​ម្តង​ពីរ​កាំ ទើប​អាច​ជួយ​ឲ្យ​សាច់ដុំ​ត្រគៀក និង​ជើង​របស់​អ្នក​ប្រែជា​ស្អាត​ខ្លាំង​។

នៅ​ពេល​ដែល​អ្នក​ឡើងជណ្តើរ គួរតែ​ឲ្យ​កែងជើង​ដល់​ដី​មុន​ដូច​គ្នា ទើប​អាច​ចៀសវាង​កំភួនជើង​អ្នក​ឡើង​ធំ អាក្រក់​មើល​ខ្លាំង​។ ដូចនេះ អ្នក​អាច​ប្រើ​វិធី​ដើរ​ទាំងនេះ ដើម្បី​ទទួល​បាន​រាង និង​ជើង​ដែល​ស្អាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ