ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាម​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម ៖ ត្រូវ​ទុក​យ៉ាងតិច​១/៣ សម្រាប់​បងប្អូន​ថ្មើរជើង

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សណ្តាប់ធ្នាប់​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​ប្រតិបត្តិការ​យ៉ាង​សកម្ម ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ និង​បរិស្ថាន​ទូ​ទាំង​មូលដ្ឋាន​ខណ្ឌ និង​ហាម​មិន​ឱ្យ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ត្រូវ​ទុក​១/៣ នៃ​ចិញ្ចើម​ផ្លូវ​សាធារណៈ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សណ្តាប់ធ្នាប់​នៃ​រដ្ឋបាល​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​ប្រតិបត្តិការ​យ៉ាង​សកម្ម ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ និង​បរិស្ថាន​ទូ​ទាំង​មូលដ្ឋាន​ខណ្ឌ និង​ហាម​មិន​ឱ្យ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ត្រូវ​ទុក​១/៣ នៃ​ចិញ្ចើម​ផ្លូវ​សាធារណៈ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

សកម្មភាព​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ចង្អុលបង្ហាញ​ដ៏​ម៉ឹង​ម៉ាត់​ពី លោក ជា ខេ​មា អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ក្នុង​គោលបំណង​លើកកម្ពស់​សោភណភាព និង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ។

នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​ខណ្ឌដូនពេញ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា​នេះ​ថា ៖ កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ អនាម័យ បរិស្ថាន តាម​មូលដ្ឋាន​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយ​ហាម​មិន​ឱ្យ​យក​ចិញ្ចើម​ផ្លូវ​សាធារណៈ​ធ្វើ​ជា​កន្លែង​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ត្រូវ​ទុក​១/៣ នៃ​ចិញ្ចើម​ផ្លូវ​សាធារណៈ​។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង ដើម្បី​បង្ក​លក្ខណៈ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើ​ដំណើរ និង​ដើម្បី​សោ​ភណ្ឌ​ភាព​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ឱ្យ​បាន​ល្អ​ប្រសើរ ខណៈ​វិ​ថី​ថ្មើរជើង​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ត្រូវ​បាន​មហាជន​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍ ។ ដូច្នេះ​សូម​ពុក ម៉ែ បងប្អូន​ប្រជាជន​ពលរដ្ឋ​ទាំងអស់​គ្នា​មានការ​យោគយល់ និង​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ