ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកមនុស្ស៤នាក់​ចេញពីហូបការ សង្ស័យច្រឡំផ្លូវ ក្រឡា.ប់បះជើង ប៊ិះធ្លាក់ចូលទឹក​ទន្លេ

1 នាទី មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​-​ត្បូងឃ្មុំ​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ សង្ស័យច្រឡំផ្លូវ បាន​បើកជ្រុលចង្កូត​ បណ្ដាល​ឲ្យ​ធ្លាក់​ច្រាំង​ទន្លេ​ក្រឡាប់​បះ​ជើងទ្រ​មេឃ​ សំណាង​ណាស់​មនុស្ស​៤​នាក់​ជិះ​ក្នុង​នោះ​មិន​មាន​អ្នក​រង​របួស ​។ ​ហេតុការណ៍​នេះ​បាន​កើតឡើងនៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៦ ​វិច្ឆិកា…

ខេត្តកំពង់ចាម​-​ត្បូងឃ្មុំ​ ៖ រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ សង្ស័យច្រឡំផ្លូវ បាន​បើកជ្រុលចង្កូត​ បណ្ដាល​ឲ្យ​ធ្លាក់​ច្រាំង​ទន្លេ​ក្រឡាប់​បះ​ជើងទ្រ​មេឃ​ សំណាង​ណាស់​មនុស្ស​៤​នាក់​ជិះ​ក្នុង​នោះ​មិន​មាន​អ្នក​រង​របួស ​។ ​ហេតុការណ៍​នេះ​បាន​កើតឡើងនៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ឆ្នាំ​២០២៥ ​នៅ​ចំណុច​កំពុងដ​ចាស់​កោះ​ពីរ ឃុំ​កោះ​២ ស្រុក​ក្រូចឆ្មារ ត្រូវ​ឆ្លង​មក​កំពុងដរ​មាន់​ហើរ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៧​ វិច្ឆិកា​ ឆ្នាំ​២០២៥​ថា​ រថយន្តមួយគ្រឿងខាងលើម៉ាកហាយឡែនឌ័រ ​បើកបរ​ដោយ​ឈ្មោះ​ណា​ន វិបុល​ ភេទ​ប្រុស អាយុ​ប្រហែល​៣០ឆ្នាំ នៅ​គីឡូ​លេខ​៤៤ ឃុំ​កំ​ពាន់​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និងមានអ្នក​រួម​ដំណើរ​ចំនួន​៣​នាក់ បូក​រួម​ទាំង​អ្នកបើកបរ​​សរុបចំនួន៤​នាក់​ ក្នុង​នោះ​ស្រី​ពីរ​នាក់​ ។

សមត្ថកិច្ចបានបន្តថា មុនកើតហេតុ រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​មួយ​គ្រឿង​នេះ​បាន​បើកបរ​ឆ្លង​កំពង់ចម្លង​មាន់​ហើរ ​ឆ្ពោះ​មក​ចូលរួម​មង្គលការ​សាច់ញាតិ​នៅ​ភូមិ​បី​ពៃ ឃុំ​កោះ​ពី ស្រុក​ក្រូចឆ្មារ ដែល​កោះ​នេះ​ហ៊ុ​ម​ព័ទ្ធ​ទៅ​ដោយ​ទឹកទន្លេ​ក្នុង​រដូវវស្សា ដោយ​ឆ្លង​តាម​កាណូត​មួយ​គ្រឿង​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ហូប​ការ​រួច រថយន្តខាងលើ​បាន​ធ្វើ​ដំណើរ​ក្នុងទិសដៅពី​កើតមក​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ ​រថយន្តក៏​​បាន​ជ្រុល​ចង្កូត​ធ្លាក់​ច្រាំង​ទន្លេ ​បណ្តាល​ឱ្យ​រថយន្ត​​ក្រឡាប់​បះ​ជើង​​ទ្រមេឃ ប៊ិះធ្លាក់ចូលទឹកទន្លេ កុំតែបានបាវ​​ខ្សាច់​យក្ស​ទប់​ពីក្រោម ​ទើប​មិន​មាន​គ្រោះថ្នាក់ ។ បើសិន​រថយន្ត​នេះ​ក្រឡាប់​មួយ​ជុំ​ទៀត​នឹង​ធ្លាក់​ចូល​ទឹកទន្លេ​ ហើយ​មនុស្ស​ជិះ​ក្នុង​រថយន្ត​អាច​នឹង​គ្រោះថ្នាក់ជាក់​​​ជាពុំខាន​ឡើយ ​ព្រោះ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៦​ វិច្ឆិកា ឆ្នាំ​២០២៥ ជា​កន្លែង​ស្ងាត់​ ហើយនៅចំណុចមាត់ទន្លេ​នេះ​មិន​មានផ្ទះ​ប្រជា​ពលរដ្ឋ​នោះទេ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ក្រោយ​ពី​ហេតុការណ៍​នេះ​ មនុស្ស​ដែលជិះ​នៅ​ក្នុង​រថយន្ត​បាន​ព្យាយាម​បើកទ្វារ​រថយន្ត​ចេញ​មក​ក្រៅ​ទូរ​សព្ទ​ប្រាប់​ទៅ​សាច់ញាតិ​ បន្ទាប់​មក​ក៏​បានដឹង​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​ទាំង​យប់ ​។ ​ចំពោះ​រថយន្ត​ក្រឡាប់​នេះ​ម្ចាស់​និង​ឱ្យ​សាឡា​ង​មក​ស្ទូច​យក​ទៅ​ជួសជុល​នៅ​រសៀល​ថ្ងៃ​ទី​១៧​វិច្ឆិកា ។

សមត្ថកិច្ច​បាន​លើក​ហេតុផល​ថា​ពេល​ល្ងាច​ម្ចាស់​រថយន្ត​នេះ​បើក​តាម​ផ្លូវ​ថ្មី​ដែល​ជា​កំពង់ចម្លង តែ​ដល់​ពេល​យប់​អាច​អ្នកបើកបរ​ច្រឡំ​ផ្លូវ​ ទើប​បណ្ដាល​ឱ្យ​ជួប​ហេតុការណ៍​បែប​នេះ​តែ​ម្ដង​។​

សូម​បញ្ជាក់​ថា​ចំណុច​កំពុងដ​ល់កោះ​ពី​ចាស់​នេះ​ត្រូវ​បាន​ទឹកទន្លេ​មេគង្គ​ហូ​បាក់​ហើយ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ខេត្ត​យកចិត្តទុកដាក់​រៀបចំ​បើក​ខ្សាច់​យក្ស​ទប់​កុំ​ឲ្យ​បាន​ដោយ​ចំណាយ​ប្រាក់​អស់​ជាង​៣​ម៉ឺន​ដុល្លារ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ