ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំអាស៊ាន ៖ បញ្ជាក់ពីការប្តេជ្ញាចិត្តលើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ និងដោះមីន

4 ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Anwar Ibrahim បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​នេះ ៖ «​អំឡុង​ពេល​នៃ​ការ​សន្ទនា​របស់ខ្ញុំ ជាមួយ​លោក​ប្រធានាធិបតី…

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក Anwar Ibrahim បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា​នេះ ៖ «​អំឡុង​ពេល​នៃ​ការ​សន្ទនា​របស់ខ្ញុំ ជាមួយ​លោក​ប្រធានាធិបតី Donald J. Trump, លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោកនាយក​រដ្ឋមន្ត្រី Anutin Charnvirakul យើង​បាន​បញ្ជាក់​ជា​ថ្មី នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ធានា​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព ។

នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី បាន​បញ្ជាក់​បន្ត​ថា យើង​ក៏​បាន​ឯកភាព​គ្នា​ផង​ដែរ​ថា វឌ្ឍនភាព​ដ៏​មាន​អត្ថន័យ​ត្រូវ​តែ​ធ្វើ​ឡើង​លើ​បញ្ហា​ដោះ​មីន ដោយ​មិន​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ណាមួយ​ឡើយ​»​។

លោក Anwar Ibrahim «​ខ្ញុំ​នៅ​តែ​កោតសរសើរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ផ្ទាល់ខ្លួន និង​សកម្ម​របស់​លោក​ប្រធានាធិបតី ត្រាំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ