ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ បង្ក្រាប​សាច់​បង្កក​ជាង១​តោន លួច​ដឹក​តាម​រថយន្តក្រុង

12 ម៉ោង មុន

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​មន្ត្រី​(​ក​.​ប​.​ប​)​ខេត្ត ដោយ​បានការ​សម្របសម្រួល​ពី​លោក កូយ កាន់​យ៉ា…

ខេត្តពោធិ៍សាត់ ៖ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តពោធិ៍សាត់ សហការ​ជាមួយ​មន្ត្រី​(​ក​.​ប​.​ប​)​ខេត្ត ដោយ​បានការ​សម្របសម្រួល​ពី​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ និង​បង្ក្រាប​បាន​ផលិតផល​កែ​ច្នៃ​ពី​ត្រី​សមុទ្រ​បង្កក គឺជា​ទំនិញ​របស់​ប្រទេស​ថៃ រួម​មាន​ប្រហិត​ត្រី និង​ប្រហិត​ក្តាម សង្ស័យ​គ្មាន​សុវត្ថិភាព បង្ក​ឱ្យ​ប៉ះពាល់​សុខភាព​អ្នក​ប្រើប្រាស់ ដែល​ដឹក​តាម​រថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ ចំនួន​៦៨​កេស លើ​០២​មុខ ស្មើនឹង ១​តោន និង​៦០​គីឡូក្រាម ដើម្បី​យក​ទៅ​ដុត​បំផ្លាញ​ចោល ។

លោក​វរសេនីយ៍ឯក ភុំ ផៃ​ឌឿ​ន ស្នងការ​រង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ទទួល​ផែន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បានឱ្យ​ដឹង​ថា ផលិតផល​កែ​ច្នៃ​ពី​ត្រី​សមុទ្រ​បង្កក រួម​មាន​ប្រហិត​ត្រី និង​ប្រហិត​ក្តាម ដែល​សង្ស័យ​គ្មាន​គុណភាព​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​មន្ត្រី​(​ក​.​ប​.​ប​)​ខេត្ត ធ្វើការ​ឃាត់​បាន នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ស ថេ​ង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ ។

លោកស្នងការ​រង បន្ត​ថា ផលិតផល​កែ​ច្នៃ​ពី​ត្រី​សមុទ្រ​បង្កក​នេះ ដឹក​តាម​រថយន្ត​មួយ​គ្រឿង របស់​សមាគម​ដឹក​ជញ្ជូន​អ្នកដំណើរ​ផ្លូវគោក​កម្ពុជា ម៉ាក KIA GRANBIRD ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-2050 ក្នុង​ទិស​ដៅ​ពី​ឫស្សី​កែវ រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

លោក ភុំ ផៃ​ឌឿ​ន បញ្ជាក់​ថា ក្រោយ​ត្រួតពិនិត្យ និង​បង្ក្រាប​បាន កម្លាំង​របស់​លោក បាន​ធ្វើ​កំណត់ហេតុ​ដកហូត​រថយន្ត និង​ទំនិញ​បណ្តោះអាសន្ន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី និង​បាន​ដឹក​យក​ដុត​បំផ្លាញ​ចោល​នេះ នៅ​ទីលាន​ចាក់សំរាម ស្ថិត​ក្នុងភូមិ​ទួល​ម្កាក់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។

លោក អ៊ូ ម៉ា​ន​រិ​ន ប្រធាន​សាខា (​ក​.​ប​.​ប​) ខេត្តពោធិ៍សាត់ ឱ្យ​ដឹង​ថា ផលិតផល​កែ​ច្នៃ​ពី​ត្រី​សមុទ្រ​បង្កក រួម​មាន​ប្រហិត​ត្រី និង​ប្រហិត​ក្តាម ដែល​សង្ស័យ​គ្មាន​គុណភាព​ខាងលើ​នេះ គឺជា​ទំនិញ​របស់​ប្រទេស​ថៃ គ្មាន​ប្រភព គ្មាន​ឯកសារ​ច្បាស់លាស់ មួយវិញទៀត គឺ​គ្មាន​ការ​វេច​ខ្ចប់​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ត្រឹមត្រូវ ដែល​អនុលោម​តាម​លក្ខខណ្ឌ​តម្រូវ​ម្ហូ​វ​អាហារ​។ សម្រាប់​បញ្ញើ​រដឹក​តាម​រថយន្ត​ខាងលើ ក៏​គ្មាន​ប្រភព​ម្ចាស់​ច្បាស់​ទំនិញ​ច្បាស់លាស​ផង​ដែរ​។ ដូច្នេះ​ហើយ ផលិតផល​នេះ​សង្ស័យ​ខូចគុណភាព​ទាំងអស់ ដាច់ខាត​ត្រូវ​ដកហូត និង​ត្រូវ​យក​ទៅ​ដុត​កម្ទេច​ចោល ដើម្បី​ជា​ការ​ព្រមាន​អោយ​បញ្ឈប់​ការ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ថៃ បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ