ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ឈើ៤មុខ​បំបាត់​ក្អក​! ជំនួយ​ផ្លូវដង្ហើម និង​បន្សាប​ជាតិពុ.ល​តាម​ធម្មជាតិ​!

2 ម៉ោង មុន

ការ​ក្អក និង​ស្លេស្ម​គឺជា​បញ្ហា​សុខភាព​ទូទៅ​។ ក្រៅពី​ថ្នាំពេទ្យ តើ​អ្នកដឹង​ទេ​ថា ផ្លែ​ឈើ​ធម្មជាតិ​ខ្លះ​អាច​ជា​ឱសថ​ជួយ​សម្អាត​ផ្លូវដង្ហើម? យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បាន​បង្ហាញ​ពី​ផ្លែ​ឈើ ៤ មុខ ដែល​មាន​លក្ខណៈសម្បត្តិ​ពិសេស​ជួយ​បំបាត់​អាកា​រៈ​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព​៖…

ការ​ក្អក និង​ស្លេស្ម​គឺជា​បញ្ហា​សុខភាព​ទូទៅ​។ ក្រៅពី​ថ្នាំពេទ្យ តើ​អ្នកដឹង​ទេ​ថា ផ្លែ​ឈើ​ធម្មជាតិ​ខ្លះ​អាច​ជា​ឱសថ​ជួយ​សម្អាត​ផ្លូវដង្ហើម?

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​បរទេស បាន​បង្ហាញ​ពី​ផ្លែ​ឈើ ៤ មុខ ដែល​មាន​លក្ខណៈសម្បត្តិ​ពិសេស​ជួយ​បំបាត់​អាកា​រៈ​ក្អក​យ៉ាង​មាន​ប្រសិទ្ធភាព​៖

១. ម្នាស់​៖ រំលាយ​ស្លេស្ម និង​កាត់​បន្ថយ​ការ​រលាក

ផ្លែ​ម្នាស់​សម្បូរ​ទៅ​ដោយ​អង់ស៊ីម Bromelain ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ខ្លាំង​។ សារធាតុ​នេះ​ជួយ​បំបែក​ស្លេស្ម​ក្នុង​ផ្លូវដង្ហើម ធ្វើ​ឱ្យ​វា​រាវ​និង​ងាយស្រួល​បណ្តេញចេញ​។ ការ​ញ៉ាំ​ម្នាស់​ស្រស់ ឬ​ទឹក​ម្នាស់​ច្របាច់​អាច​ជួយ​បន្ថយ​ការ​រលាក​បំពង់ក​ពី​ការ​ក្អក​រ៉ាំរ៉ៃ​។

២. ក្រូចឆ្មារ​៖ សម្លាប់​មេរោគ និង​សម្អាត​បំពង់ក

ក្រូចឆ្មារ​មាន​វីតាមីន C និង​អាស៊ីត​ក្រូចឆ្មារ​ខ្ពស់ ដែល​ជួយ​កាត់​បន្ថយ​ភាព​ស្អិត​នៃ​ទឹករំអិល​។ ផ្លែ​នេះ​ក៏​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​បាក់តេរី​ក្នុង​បំពង់ក និង​កាត់​បន្ថយ​ការ​រលាក​ផង​ដែរ​។ ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្តៅ​ៗ​លាយ​ជាមួយ​ទឹកឃ្មុំ គឺជា​ឱសថ​ធម្មជាតិ​ដ៏​ពេញ​និយម​សម្រាប់​បំបាត់​ក្អក និង​ឈឺបំពង់ក​។

៣. កន្ទួតព្រៃ​៖ ជំនួយ​ភាពស៊ាំ

កន្ទួតព្រៃ​ជា​ផ្លែ​ឈើ​ដែល​មាន​វីតាមីន C ច្រើន​ជាង​ផ្លែក្រូច​ច្រើន​ដង ហើយ​មាន​សារធាតុ Tannin ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​។ វា​ជួយ​កាត់​បន្ថយ​ការ​រលាក និង​បំបាត់​ការ​រមាស់​បំពង់ក​។ លើស​ពី​នេះ វា​ជួយ​ជំរុញ​ការ​បញ្ចេញ​ទឹករំអិល និង​សម្អាត​ផ្លូវដង្ហើម ដែល​ល្អ​សម្រាប់​អ្នកមាន​ក្អក​ស្ងួត​។

៤. ផ្លែ​ប៊ឺ​រី​៖ ប្រឆាំង​ការ​រលាក និង​ពង្រឹង​រាង​កាយ

ផ្លែ​ប៊ឺ​រី​ដូច​ជា ប្ល៊ូ​បឺ​រី រ៉ាប​ប៊ឺ​រី និង​ស្ត្រ​បឺ​រី ផ្ទុក​ទៅ​ដោយសារ​ធាតុ Anthocyanins ដែល​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក​ដ៏​ល្អ​បំផុត​។ វា​អាច​ជួយ​បន្ថយ​ការ​រលាក​បំពង់ក និង​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ជួយ​ឱ្យ​រាង​កាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ដែល​បង្ក​ឱ្យ​មាន​ជំងឺ​ផ្តាសាយ និង​ក្អក​។

ចំណាំ​៖ ការ​ទទួលទាន​ផ្លែ​ឈើ​ស្រស់​ៗ​ទាំងនេះ​ជា​ប្រចាំ មិន​ត្រឹមតែ​ជួយ​បំបាត់​ការ​ក្អក​ទេ ថែម​ទាំង​ជួយ​បន្សាប​ជាតិពុល និង​ពង្រឹង​សុខភាព​ផ្លូវដង្ហើម​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ