ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​រាជធានីភ្នំពេញ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះ​គ្រោះ​អគ្គិភ័យ ​ខណៈ​មាន​ការ​​កើតឡើង​ច្រើន​ក្នុង​ពេល​ថ្មី​ៗ​នេះ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​ធ្វើឱ្យ​បទល្មើស​នានា​ថយ​ចុះ ។ ជាមួយ​នេះ ក៏​បាន​ស្នើឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ…

រាជធានី​ភ្នំពេញ ៖ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​ធ្វើឱ្យ​បទល្មើស​នានា​ថយ​ចុះ ។ ជាមួយ​នេះ ក៏​បាន​ស្នើឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ដោយសារ​ក្នុង​ខែតុលា​កន្លង​មកនេះ គ្រោះ​អគ្គិភ័យ​បានការ​កើនឡើង ។

សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែងនូវ​ការ​កោតសរសើរ​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​
សា មញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ
វិច្ឆិកា ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្ដម ជួប ខុន សមាជិក​ក្រុមប្រឹក្សា និង​លោក ហួត ហៃ អភិ បាលរង​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។ការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ពី​អគ្គិភ័យ​នេះ ដោយសារ​តែ​ករណី​អគ្គិភ័យ​បាន​កើត​ឡើងជា​បន្តបន្ទាប់ និង​មាន​លាយឡំ​ដោយ​សោកនាដកម្ម​ថែម​ទៀត​ផង ។គេ​នៅ​ចាំ​បាន​ពី​សោកនាដកម្ម​ថ្មី​ចុង​ក្រោយ​នេះ ដែល​ផ្ទះ​៣​ល្វែង​នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ស្លាប់​ស្ត្រី​ជា​ម្តាយ​និង​កូនស្រី និង​របួស​មន្ត្រី​ពន្លត់​អគ្គិភ័យ​៣​នាក់​ថែម​ទៀត ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​ថ្ងៃ​ទី​២៥ ខែ
តុលា ឆ្នាំ​២០២៥​កន្លង​ទៅ នៅផ្ទះ​លេខ​៩៣Aផ្លូវ​លេខ​២៤៧ ភូមិ​១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួល​គោក ។ នគរបាល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​កើត​មាន​អគ្គិភ័យ​នេះ​ឈ្មោះ​គឹ​ម សៀវ​ឡុ​ង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ទិញ​អេ​តចាយ ផ្ទះ​ជា​ប្រភេទ​សំណង់​បេតុង ទំហំ​៤​ម៉ែត្រ​គុណ​១៤​ម៉ែត្រ ។ អគ្គិភ័យ​នេះ បណ្ដាល​ឲ្យ​ផ្ទះថ្ម​ទំហំ​៤​ម៉ែត្រ​x១៤​ម៉ែត្រ​ចំនួន​៣​ល្វែង ម៉ូតូ​ចំនួន​៤​គ្រឿង និង​គ្រឿង​សម្ភារៈ​អេ​ត​ចាយ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ។

ក្នុង​ការ​ធ្វើ​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ពន្លត់​អគ្គិភ័យ​ចំនួន​១៨​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៣៦​រថយន្ត រថយន្ត​ជំនួយ​ទីក្រុង​ជ្រោយចង្វា​ចំនួន​៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​២​រថយន្ត រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​បុរី​ប៉េង ហួត ចំនួន​២​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​រថយន្ត ហើយ​ភ្លើង​បាន​រលត់ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែតុលា ។ក្នុង​ករណី​ដាច់​ដោយឡែក​មួយទៀត បន្ទប់​ដាក់​ម៉ូតូ​នៅផ្ទះ​សំណាក់​មួយ​កន្លែង​បាន​ត្រូវ​ភ្លើង​ឆេះ បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​នៅ​ជាន់​ទី​៣ ភិតភ័យ​ក៏​លោត​ចុះ​មក​ក្រោម​ស្លាប់ ហើយ​ប្តី​របួស ។

មុន​នេះ​ដែរ ផ្ទះ​ជួសជុល​ម៉ាស៊ីនត្រជាក់​មួយ​កន្លែង បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ស្លាប់​មួយ​គ្រួសារ​ដែល​មាន​សមាជិក​៤​នាក់ ។ សោកនាដកម្ម​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៥​នាទី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ផ្លូវ​បេតុង ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងការ​ធ្វើ​អន្តរាគមន៍ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​១១​គ្រឿង ក្នុង​នោះ​រថយន្ត​របស់​ការិយាល័យ​ចំនួន​៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​៤​រថយន្ត និង​រថយន្ត​ជំនួយ​មក​ពី​កងពលតូច​លេខ​៧០ ចំនួន​៦​គ្រឿង ប្រើប្រាស់​ទឹក​អស់​១​រថយន្ត ។

ចំពោះ​ប្រភេទ​សំណង់ខាងលើ​នេះ ដែល​ជា​ប្រភេទ​ថ្ម​ក្រោម និង​ខាងលើ​ស័ង្កសី ទំហំ​៥​ម៉ែត្រ​x២០​ម៉ែត្រ ត្រូវ​ឆេះ​ខូចខាត​អស់ទាំង​ស្រុង តែ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ក្បែរ​ខាង​ឡើយ ។ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​បង្ករ​ជា​អគ្គិភ័យ ។លោក​ឧត្តមសេនីយ៍ទោ សឿ រិ​ទ្ធី អនុប្រធាន និង​ជា​អ្នកនាំពាក្យ​នៃ​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​សម្តែង​ការ​បារម្ភ​ពី​ការ​កើនឡើង​ខ្លាំង​នូវ​ករណី​អគ្គិភ័យ​នៅ​ដើមឆ្នាំ​២០២៥ នេះ ដែល​ត្រឹមតែ​រយៈពេល​១​ខែ​១០​ថ្ងៃ អគ្គិភ័យកើតឡើង​ច្រើន បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤ ធ្វើ​ឲ្យ​បាត់បង់​ជីវិត​មនុស្ស ៩​នាក់ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ពលរដ្ឋ​អស់​ជា​ច្រើន ។

ោក​ឧត្តមសេនីយ៍ទោ សឿ រិ​ទ្ធី ថ្លែង​ថា អង្គភាព​របស់​លោក ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន មានការ​ព្រួយបារម្ភ​ចំពោះ​កំណើន​អគ្គិភ័យ​នៅ​ដើមឆ្នាំ​២០២៥​នេះ ។លោក​ឧត្តមសេនីយ៍ឯក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៏​បាន​ថ្លែង​ដែរ​ថា អគ្គិភ័យ​ដើមឆ្នាំ​២០២៥ កើត​មាន​ច្រើន​លើ​រោងចក្រ និង​ក្លិប​កម្សាន្ត ដែល​ពុំ​មាន​ប្រព័ន្ធ​បង្ការ​អគ្គិភ័យ​ឲ្យ​បាន​ត្រឹមត្រូវ ។ នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ អគ្គិភ័យ​បាន​កើតឡើង​ចំនួន ២៦៦​លើក ពោល​គឺ​ថយ​ចុះ​ចំនួន ៣១​លើក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤ តែ​ចំនួន​អ្នក​ស្លាប់​ដោយសារ​អគ្គិភ័យ​មាន​ចំនួន​១៤​នាក់ ពោល​គឺ​កើនឡើង​ចំនួន​៧​នាក់ ។ រីឯ​ចំនួន​ផ្ទះ​និង​តូប​ដែល​បាន​ឆេះ​មានការ​ថយ​ចុះ​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ