ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តជំរុញអាជ្ញាធរមូលដ្ឋានរៀបចំភ្លើង និងស្លាកសញ្ញា ដើម្បីកាត់បន្ថយគ្រោះថ្នា.ក់នៅផ្លូវមាត់ទន្លេមានជ័យ

1 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​រៀបចំ​ស្លាក​សញ្ញា​ព្រមទាំង​បំពាក់​ភ្លើង​នៅ​ចំណុច​ទីតាំង​ផ្លូវ​ជាប់មាត់​ទន្លេ​ក្នុង​ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ករណី​គ្រោះថ្នាក់​ដែល​រថយន្ត​ធ្លាក់​ចូល​ទឹកទន្លេ​មេគង្គ​បន្ត​ទៀត​។​នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ក្នុង​ឱកាស​ប្រជុំ​សាមញ្ញ​លើក​ទី​១៨​អាណត្តិ​ទី​៤​របស់​ក្រុមប្រឹក្សា​ខេត្ត​ដោយ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ធំ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី ១៣​វិច្ឆិកា ឆ្នាំ​២០២៥​។ ឯកឧត្តម​អភិបាលខេត្ត​ម​មាន​ប្រសាសន៍​លើក​ឡើង​ថា​…

ខេត្តកំពង់ចាម​ ៖ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​រៀបចំ​ស្លាក​សញ្ញា​ព្រមទាំង​បំពាក់​ភ្លើង​នៅ​ចំណុច​ទីតាំង​ផ្លូវ​ជាប់មាត់​ទន្លេ​ក្នុង​ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​ករណី​គ្រោះថ្នាក់​ដែល​រថយន្ត​ធ្លាក់​ចូល​ទឹកទន្លេ​មេគង្គ​បន្ត​ទៀត​។​នេះ​ជា​ប្រសាសន៍​លើក​ឡើង​ពី​សំណាក់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ក្នុង​ឱកាស​ប្រជុំ​សាមញ្ញ​លើក​ទី​១៨​អាណត្តិ​ទី​៤​របស់​ក្រុមប្រឹក្សា​ខេត្ត​ដោយ​ធ្វើ​ឡើង​នៅ​សាល​ប្រជុំ​ធំ​សាលាខេត្ត​នា​ព្រឹក​ថ្ងៃ​ទី ១៣​វិច្ឆិកា ឆ្នាំ​២០២៥​។

ឯកឧត្តម​អភិបាលខេត្ត​ម​មាន​ប្រសាសន៍​លើក​ឡើង​ថា​ ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ពិតជា​មានការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង​ដែល​បាន​បើក​ក្នុង​គោលបំណង​យក​ឪពុក​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ តែ​គ្រោះ​អកុសល​រថយន្ត​បាន​បើក​ធ្លាក់​ចូល​ទឹក ទន្លេមេគង្គ​ហេតុការណ៍​នេះ​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​បី​នាក់​និង​សង្គ្រោះ​បាន​ពីរ​នាក់ ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។ ដើម្បី​បញ្ជៀ​ស​កុំ​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទីតាំង​ផ្លូវ​កោង​ក្នុង​ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ បន្ត​ទៀត រដ្ឋបាល​ខេត្ត​និង​សូម​គោលការណ៍​ពី​អគ្គស្នងការ​នគរបាល​ជាតិ ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​បំពាក់​ស្លាក​សញ្ញា​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​គ្រោះថ្នាក់​ទៅ​ដល់​អ្នក​ផ្សេង​បន្ត​ទៀត​។ បន្ទាប់​មក​ក្រុមការងារ​របស់​កង​វិស្វកម្ម​និង​ត្រូវ​រៀបចំ​ស្ថាបនា​ទីតាំង​ច្រាំង​ទន្លេ ដើម្បី​ធានា​បាន​សុវត្ថិភាព​ដល់​អ្នក​បើក​យានយន្ត​គ្រប់​ប្រភេទ ។

គួរ​រំលឹក​ថា រថយន្ត​មួយ​គ្រឿង​នេះ​គឺ​បើក​មក​ជា​លក្ខណៈ​គ្រួសារ​ដោយ​ក្នុង​នោះ​មាន​គ្នា​ចំនួន​ប្រាំ​នាក់ ស្រប​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១០​និង​១១​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៥ មាន​ករណី​ឡាន​១​គ្រឿង​បាន​បើក​ធ្លាក់​ចូល​ទឹកទន្លេ​មេគង្គ​នៅ​ចំណុច​កែង​ភូមិ​ជ័យ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ដែល​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​ហើយ​ក្នុង​រថយន្ត​មាន​មនុស្ស​០៥​នាក់

គោលបំណង​យក​ឪពុក​ដែល​មាន​ជំងឺ​ដោយ​ពិសា​របាយ​មិន​បាន​រយៈពេល​បី​ថ្ងៃ​មក​ហើយ គោលបំណង​ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​តែ​ពុំ​ទាន់​ដល់​ផង​ក៏​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​បទ​ចង្កូត​បន្ទាន់​ធ្លាក់​ចូល​ទន្លេ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​ប្រាំ​នាក់​នោះ​ត្រូវ​បាន​ឈ្លក់ទឹក​អ្នកខ្លះ​ស្រ​វេ​ស្រវា​ប្រឹង​ហែល​ឡើងគោក​ទាន់​ពេល និង​ខ្លះ​ទៀត​ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​។
មនុស្ស​៥​នាក់​ថ្ងៃ​ជិះ​លើ​រថយន្ត​សាំ​យ៉ុ​ង​នៅ​ភូមិ​ថ្ម​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ជា​ក្រុម​សាច់ញាតិ​តែ​មួយ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ