ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​ជន​រង​គ្រោះ​ដែល​ស្លា​.​ប់​ដោយសារ​ទា​ហាន​​ថៃ​រះ ត្រូវ​បាន​បូជា​នៅ​វត្ត​ចាន់​ស៊ី

3 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សាកសព​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​ទាហាន​ថៃ​រះ ត្រូវ​បាន​បូជា​នៅ​វត្ត​ចាន់​ស៊ី នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​កូប​កើត ឃុំ​កូប ស្រុក​អូរ​ជ្រៅ…

ខេត្តបន្ទាយមានជ័យ ៖ សាកសព​ជន​រង​គ្រោះ​ដែល​ស្លាប់​ដោយ​ទាហាន​ថៃ​រះ ត្រូវ​បាន​បូជា​នៅ​វត្ត​ចាន់​ស៊ី នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ស្ថិត​ភូមិ​កូប​កើត ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។

លោក កែវ តា​រ៉ា​រស្មី អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​ស្លាប់​ឈ្មោះ ឌី ណៃ ហៅ​កុសល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ស្នាក់​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ មានស្រុក​កំណើត​ខេត្តកំពង់ធំ ។

លោក​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ចាកចេញ​ស្រុក​កំណើត​មក​រស់នៅ​ភូមិ​ព្រៃ​ចាន់​ហើយ​បាន​ស្គាល់​អ៊ំ​ស្រី​ម្នាក់​ដោយ​រាប់អាន​សុំ​ធ្វើ​ជា​កូនធម៌ និង​ម្តាយធម៌ ទើបបាន​រយៈពេល​ជាង​៣​ខែ​ប៉ុណ្ណោះ ។

ខណៈ​ពេល​ស្ថានភាព​នៅ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ដែល​ទាហាន​ថៃ​ឈ្លានពាន និង​យក​លួស​បន្លា​មក​ហ៊ុំ​ព័ទ្ធ​យក​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១២​ខ្នង និង​ដាក់​កង់​ឡាន​បិទផ្លូវ​ដែល​រំលោភសិទ្ធិ​មនុស្ស​និង​អធិបតេយ្យភាព​។

លោក កែវ តា​រ៉ា​រស្មី បាន​បញ្ជាក់​ថា នៅ​ពេល​ជន​រង​គ្រោះ​ឈ្មោះ​ឌី ណៃ ហៅ​កុសល កំពុង​ស្នាក់​នៅ​ក្នុង​ជ​ម្រោ​កតុង ក៏​ត្រូវ​បាន​ទាហាន​ថៃ​បាញ់​រះ​បណ្តាល​ឱ្យ​ស្លាប់​នៅ​និងកន្លែង និង​មាន​អ្នក​រង​របួស​៣​នាក់ ក្រោយ​ជន​រង​គ្រោះ​ស្លាប់ ត្រូវ​បាន​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ​បូជាសព​នៅ​វត្ត​ចាន់​ស៊ី​តាម​ប្រពៃណី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ