រាជធានីភ្នំពេញ ៖ ជនស៊ីវិលដែលរងរបួសទាំង៣នាក់ បានបញ្ជូនចេញពីមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី មកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញហើយនាព្រឹកនេះ ។

នេះបើយោងតាមក្រសួងព័ត៌មានបានប្រកាសនាម៉ោង១០ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះថា ៖ ជនស៊ីវិលរងរបួសធ្ងន់ស្រាលទាំង៣នាក់ ដែលរងរបួសដោយសារយោធាថៃ បា.ញ់ប្រហារនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃម្សិលមិញ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ខេត្តបន្ទាយមានជ័យ មកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីបន្តការព្យាបាល ។

សូមបញ្ជាក់ថា ការបា.ញ់ប្រហារពីយោធាថៃ កាលពីថ្ងៃម្សិលមិញ បណ្តាលឱ្យជនស៊ីវិលកម្ពុជា៣នាក់ រងរបួសធ្ងន់ស្រាល និងម្នាក់ស្លា.ប់នៅនឹងកន្លែង ។



ចែករំលែកព័តមាននេះ