ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វឌ្ឍនភាពនៃការសាងសង់គម្រោងវារីអគ្គិសនីស្ទឹង​មេទឹក អានុភាព១៥០មេហ្កាវ៉ាត់

5 ម៉ោង មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លង​ទៅ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ…

ខេត្តពោធិ៍សាត់ ៖ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥​កន្លង​ទៅ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត បាន​ដឹកនាំ​មន្ត្រី​ពាក់ព័ន្ធ រួម​នឹង​អាជ្ញាធរ​ស្រុក​វាល​វែង ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ។

គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក​មាន​អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់ ប្រើ​ទុន​វិនិយោគ​ប្រមាណ​៤០០
លាន​ដុល្លារ ដោយ​ក្រុមហ៊ុន​មួយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុ​ង្ត្រ ឃុំ​ថ្មដា ស្រុក​វាល​វែងខេត្ត​ពោធិ៍​សាត់ និង​ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក​នេះ គឺ​មាន​ទំនប់​វា​រី​អគ្គិសនី​ចំនួន​៣​រួម​ប​ញ្ជូ​ល​គ្នា ដែល​ទំនប់​វា​រី​អគ្គិសនី​ទី​១ មាន​អានុភាព​៥៧​មេ​ហ្កា​វ៉ា​ត់ ស្ថិត​ក្នុង​ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​ហើយ​ទំនប់​វា​រី​អគ្គិសនី​ទី​២ មាន​អានុភាព​៥៣​មេ​ហ្កា​វ៉ា​ត់ និង​ទំនប់​វា​រី​អគ្គិសនី​ទី​៣ មាន​អានុភាព​៤០​មេ​ហ្កា​វ៉ា​ត់ ស្ថិត​ក្នុង​ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។

ក្នុង​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក​នេះ ក៏​មាន​អាង​ស្តុក​ទឹក​ចំនួន​៣​ផង​ដែរ នៅ​តាម​ទំនប់​វា​រី​អគ្គិសនី​ទាំង​៣ ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​ទំហំ​២៥៧៦​ហិ​កតា ក្នុង​ខេត្តពោធិ៍សាត់ និង ៨៧២​ហិ​កតា​ទៀត ក្នុង​ខេត្តកោះកុង ។

ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បាន​មាន​ប្រសាសន៍​ថា ក្រោម​ម្លប់​នៃ​សន្តិភាព និង​ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​សមិទ្ធផល​តូច​ធំ​លើ​គ្រប់​វិស័យ​បាន និង​កំពុង​លេច​វត្តមាន​ជា​បន្តបន្ទាប់ ។

ជាក់ស្តែង គម្រោង​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​មេទឹក​នេះ ក្រោយ​ពេល​ស្ថាបនា​រួចរាល់​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​​ផលិត​បាន​ថាមពល​អគ្គិសនី​ជា​ទំនប់​ជួយ​កាត់​បន្ថយ​គ្រោះ​ទឹកជំនន់ ហើយ​ក៏​មាន​សក្តានុពល​ទាក់ទាញ​ទេសចរ​ទៅ​ថ្ងៃ​អនាគត​ផង​ដែរ ។ អត្ថប្រយោជន៍​ទាំងនេះ នឹង​ចូលរួម​ចំណែក​ជួយ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​-​សង្គម និង​ប្រជាជន​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ