ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​គ្រោះ​អគ្គិភ័យ ខណៈ​មានការ​កើនឡើង​​ក្នុង​ពេល​ថ្មី​ៗ​នេះ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​ធ្វើ​ឱ្យ​បទល្មើស​នានា ថយ​ចុះ ជាមួយ​និង​ការ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​រាជធានី អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​អគ្គិភ័យ…

រាជធានី​ភ្នំពេញ ​៖ ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​ថ្លែង​នូវ​ការ​កោតសរសើរ ចំពោះ​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​ធ្វើ​ឱ្យ​បទល្មើស​នានា ថយ​ចុះ ជាមួយ​និង​ការ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​រាជធានី អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រុង​ប្រយ័ត្ន​ឱ្យ​ខ្ពស់​ចំពោះ​គ្រោះថ្នាក់​អគ្គិភ័យ ដោយ​ក្នុង​ខែតុលា​កន្លង​មកនេះ គ្រោះថ្នាក់​អគ្គិភ័យ មានការ​កើនឡើង​។

ការ​ថ្លែង​ពី​ការ​កោតសរសើរ​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១២​វិច្ឆិកា​នេះ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ បស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤​ក្រោម​អធិបតីភាព ឯកឧត្ដម ជួប ខុន សមាជិក​ក្រុមប្រឹក្សា តំណាង ឯកឧត្ដម ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង លោក ហួត ហៃ អភិបាលរង តំណាង ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ​។

សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​នេះ បានការ​កោតសរសើរ​ចំពោះ​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច ដែល​បាន​បង្ក្រាប​បទល្មើស​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ខែតុលា​កន្លង​មកនេះ ដោយ​បាន​ធ្វើ​ឱ្យ​បទល្មើស​មានការ​ថយ​ចុះ ជាមួយ​និង​ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​៣៧​ករណី បង្ក្រាប​បទល្មើស​គ្រឿងញៀន បាន​៨៦​ករណី បង្ក្រាប​ក្មេង​ទំនើង​បាន​១៤​ករណី​និង​បង្ក្រាប​បទល្មើស (ONLINE SCAM)​បាន​ចំនួន ៧​ទីតាំង ឃាត់ខ្លួន​ចំនួន ១៣៧​នាក់ / ៦​សញ្ជាតិ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ក៏​មានការ​ថយ​ចុះ​។​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សំគាល់​នោះ គឺ​គ្រោះថ្នាក់​អគ្គិភ័យ បែរជា​កើនឡើង​រហូត​ដល់ ១១​លើក / ៩​លើក​។​ចំពោះ​ការ​កើនឡើង​គ្រោះថ្នាក់​អគ្គិភ័យ​នេះ សមាជិក​ក្រុមប្រឹក្សា​រាជធានី បាន​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ផ្សព្វផ្សាយ​និង​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​។

ឯកឧត្ដម​ជួប ខុន បាន​មាន​ប្រសាសន៍​ទៀត​ថា​៖ កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៤​នេះ មាន​របៀបវារៈ​ចំនួន​៣ ក្នុង​នោះ​រួម​មាន​៖ ១- ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧ របស់​ក្រុមប្រឹក្សា​រាជធានី​- ភ្នំពេញ ឆ្នាំ​ទី​២ អាណត្តិ​ទី​៤ កាលពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៥​។ ២- ពិនិត្យ និង​អនុម័ត​លើ​សេចក្តី​ព្រាង​របាយការណ៍​ប្រចាំ​ខែតុលា ឆ្នាំ​២០២៥ ស្តី​ពី​ការ​អនុវត្ត​ការងារ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ទី​៣- ស្តាប់​របាយការណ៍​លទ្ធផល​ការងារ​ដែល​សម្រេច​បាន របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​និង​គណៈកម្មាធិការ​ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

ឯកឧត្ដម​ជួប ខុន បាន​បន្ត​ថា​៖ ចំពោះ​ការ​គ្រប់គ្រង ការ​ដឹក​ជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ​ឃើញ​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​ហើយ តែ​ក៏​នៅ​មាន​បញ្ហា​អសកម្ម​មួយ​ចំនួន ដោយ​មាន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌដង្កោ​បាន​លើក​ឡើង​ពី​ការ​យឿ​ត​យ៉ាវ​នៃ​ការ​ប្រមូល​ន​ដឹក​ជញ្ជូន​សំរាម​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​។ ជុំវិញ​បញ្ហា​នេះ​លោក​ជួប ខុន ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​បន្ត​យកចិត្តទុកដាក់ ត្រួតពិនិត្យ​ជា​ប្រចាំ​ចំពោះ​ក្រុមហ៊ុន​ប្រមូល​សំរាម ធ្វើ​យ៉ាងណា​ឱ្យ​រាជធានី​ភ្នំពេញ​មាន​សោ​ភណ្ឌ​ភាព អនាម័យ​។

លោក ហួត ហៃ បាន​មាន​ប្រសាសន៍​ថា​៖ ការ​កោតសរសើរ របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី ចំពោះ​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច រាជធានី​ភ្នំពេញ លើ​ការ​បង្ក្រាប​បទល្មើស​នានា វា​ជា​ការ​លើកទឹកចិត្ត​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ពុះពារ​បន្ថែម​ទៀត ដើម្បី​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ មាន​សន្តិសុខ សុវត្ថិភាព កាន់តែ​ល្អ​ប្រសើរ​ជាមួយ​និង​ការ​អភិវឌ្ឍ​រីក​ចំរើន​មួយ​កម្រិត​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ