ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង ១៤​ម៉ឺន​នាក់​បាន​ស្នើ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ TVET ១,៥​លាន​នាក់ ​របស់​សម្តេច​ធិ​បតី ក្នុង​នោះ​ពលរដ្ឋ​ក្រីក្រ ​មាន​ជាង ៦​ម៉ឺន​នាក់

3 អាទិត្យ មុន

រាជធានីភ្នំពេញ​ ៖ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​ពលរដ្ឋ​ទូទៅ​បាន​ស្នើ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) កើនឡើង​ដល់​ជាង ១៤​ម៉ឺន​នាក់…

រាជធានីភ្នំពេញ​ ៖ យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ ព្រមទាំង​ពលរដ្ឋ​ទូទៅ​បាន​ស្នើ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) កើនឡើង​ដល់​ជាង ១៤​ម៉ឺន​នាក់ ក្នុង​នោះ​អ្នកមាន​បណ្ណសម​ធម៌​មាន​ជាង ៦​ម៉ឺន​នាក់​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រាប់​ថា គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០២៥​នេះ យុវជន​ដែល​បាន​ស្នើ​សុំ​ចុះ​ឈ្មោះ​ចូល​រៀន​ ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស (TVET 1.5M) មាន​ចំនួន ១៤២ ៩៧៥​នាក់ ក្នុង​នោះ​អ្នកមាន​បណ្ណសម​ធម៌ ៦០ ៩៣៥​នាក់ ​។

លោក​បន្ត​ថា គិត​ត្រឹម​ខែកញ្ញា​នេះ សិស្ស​ដែល​កំពុង​រៀនមាន​ចំនួន ២៤ ០៦២​នាក់ សិស្ស​បាន​បញ្ចប់​ការ​សិក្សា​ចំនួន ៦៣ ៦២៧​នាក់ និង​សិស្ស​ដែល​ទទួល​បានការ​ងារ​ធ្វើ​មាន​ចំនួន ៣២ ៣០១​នាក់​។ ក្នុង​ចំណោម​សិស្ស​កំពុង​រៀន សិស្ស​បញ្ចប់​ការ​សិក្សា និង​សិស្ស​ដែល​ទទួល​បានការ​ងារ​ធ្វើ​នេះ អ្នកមាន​បណ្ណសម​ធម៌​សរុប​មាន​ជំ​នួន ៥៩ ៣៦៧​នាក់​ ។

អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​យុវជន ជា​ពិសេស បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ សូម​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​កម្មវិធី TVET 1.5M ដើម្បី​មាន​ជំនាញ​ពិតប្រាកដ​ទៅ​បម្រើ​ការងារ​នៅ​តាម​សហគ្រាស ក្រុមហ៊ុន រោងចក្រ​នានា ឬ​អាច​យក​ទៅ​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន និង​មាន​ជីវភាព​ល្អ​ប្រសើរ​រួមចំណែក​រក្សា​នូវ​ស្ថិរភាព​ការងារ​, កំណើន​ផលិតភាព អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ចជាតិ ​។

សូម​បញ្ជាក់​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស សម្រាប់​យុវជន​ក្រុម​គោលដៅ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ប្រមាណ​១,៥​លាន​នាក់ ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០២៣ និង​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ដោយ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ៕ អត្ថបទសហការ