ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅឃុំព្រែកអំបិល ខេត្តកណ្តាល សមត្ថកិច្ចដុតឧបករណ៍នេសាទចោល និងលែងត្រីវិញ

1 នាទី មុន
  • កណ្តាល

ខេត្តកណ្តាល ៖ នៅ​ក្នុង​រដូវ​បិទ​នេសាទ និង​រដូវ​បើក​នេសាទ កម្លាំង​ជំនាញ​ជលផល​ខេត្តកណ្តាល​សហការ​មួយ​កម្លាំង​នគរបាល​ឃុំ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ច្រើន​ករណី ស្ថិត​ក្នុង​ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល…

ខេត្តកណ្តាល ៖ នៅ​ក្នុង​រដូវ​បិទ​នេសាទ និង​រដូវ​បើក​នេសាទ កម្លាំង​ជំនាញ​ជលផល​ខេត្តកណ្តាល​សហការ​មួយ​កម្លាំង​នគរបាល​ឃុំ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​បាន​ច្រើន​ករណី ស្ថិត​ក្នុង​ឃុំ ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។

យោង​តាម​របាយការណ៍​ដែល​ទទួល​បាន​ពី​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២៥ លោក អេ​ង វណ្ណ​ឌី អភិបាលរង​នៃ​គណៈ​អភិបាលស្រុក​,​កម្លាំង​អធិការដ្ឋាន​ចតុមុខ កម្លាំង​ផ្នែក​រដ្ឋបាល​ជលផល​ទាំង​២ កម្លាំង​សង្កាត់​សំពៅ​ពូន​, នាយ​សង្កាត់​រដ្ឋបាល​ជលផល​បាន​ចូលរួម​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន​២​ករណី ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ។

របាយការណ៍​បាន​លើក​ឡើង​ថា ក្រោយ​ចុះ​បង្ក្រាប​ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម ៖​ករណី​នៅ​ចំណុច​ស្លែង​តូច និង​ស្លែងធំ ១.​ដកហូត​សៃយ៉ឺន​ចំនួន​៣៧​មាត់​លូ ២.​ព្រួល​ស្បៃ​ប្រវែង​១៧០០​ម៉ែត្រ ៣.​បង្គោល​ឬ​ស្សី​ចំនួន​២១០​ដើម ៤.​លែង​កូន​ត្រី​ចំរុះ​ចំនួន​: ៧០​គីឡូ ចំណែក​ឧបករណ៍​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល ។

បើ​តាម​របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា សមាសភាព​ចូលរួម​២៦​នាក់ ដោយ​បាន​ប្រើប្រាស់​ម៉ាស៊ីន​ចំនួន​០៤​គ្រឿង ។ សម្ថ​កិច្ច​បាន​បង្ក្រាប​បទល្មើស​ដាយ​ត្រី​០១​ករណី​ទំហំ​២៥​ម៉ែត្រ​x៥​ម៉ែត្រ​x៣ ម៉ែត្រក្រឡា​២,៥​ស​.​ម​-០,១​ស​.​ម នៅ​ចំណុច​ផ្លូវ​ក្រ​វ៉ា​ត់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល ដុត​បំផ្លាញ​ចោល ។

សូម​ជម្រាប​ថា បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ទីតាំង​ខាងលើ​បទល្មើស​នេះ តែងតែមាន​រាល់​ឆ្នាំ​ដល់​មានការ​រាយការណ៍​ពី​អ្នក​សារព័ត៌​ដល់​សមត្ថកិច្ច​តែងតែ​ចុះ​បង្ក្រាប ។

លើស​ពី​នេះ​ប្រជាពលរដ្ឋ​ក៏​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា រាល់​យប់​មាន​បទល្មើស​ឆក់​ត្រី​នៅ​តាម​ស្ទឹង​ព្រែក​អំបិល​នេះ​មិន​ដាច់​នោះ​ទេ ។ ប្រពល​រដ្ឋ​ក៏​ស្នើ​ដល់​ខាង​ជលផល​សមត្ថកិច្ច​ពាក់ព័ន្ធ​ចុះ​ចាត់វិធានការ​ចំពោះ​បទល្មើស​នេសាទ​ដែល​ខុសច្បាប់​ទាំងនេះ​ឲ្យ​អស់​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ