ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់​ស្ពឺក្រើនរំលឹក​ដល់​មន្ត្រី​ជំនាញ​បង្កើន​ការ​ចុះ​ផ្សព្វ​ផ្សាយ​អប់រំ​ពី​ផល​ប៉ះពាល់​នៃ​គ្រឿង.ញៀ.ន និង​ក្មេង​ទំនើង​នៅ​តាម​សាលារៀន ល្អ​ជាង​ការ​ចាប់​​បង្ក្រាប

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ​៖ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ណែនាំ និង​ក្រើនរំលឹក​ដល់​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស​ឱ្យ​បង្កើន​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ក្មេង​ទំនើង​នៅ​តាម​សាលារៀន…

ខេត្តកំពង់ស្ពឺ ​៖ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ណែនាំ និង​ក្រើនរំលឹក​ដល់​កម្លាំង​ជំនាញ​នៃ​មន្ទីរ​ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មើស​ឱ្យ​បង្កើន​ការ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ពី​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ក្មេង​ទំនើង​នៅ​តាម​សាលារៀន ប្រសើរ​ជាង​ការ​ចាប់​បង្ក្រាប ដែល​ផ្តល់​ផល​ប៉ះពាល់​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ។

នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក​វរសេនីយ៍ទោ ណុ​ល ដា​រ៉ា ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ក្នុង​ឱកាស​ចុះ​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​អប់រំ ដើម្បី​សហគមន៍​គ្មាន​គ្រឿងញៀន​(​បារី​អេ​ឡិច​ត្រូ​និ​ច​)​និង​ក្មេង​ទំនើង​នៅ​ក្នុង​វិទ្យា​ល័យ ហ៊ុន សែន ភ្នំស្រួច ស្ថិត​ក្នុងស្រុក​ភ្នំស្រួច​  ខេត្តកំពង់ស្ពឺ ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​ការ​ចូលរួម​ពី​សិស្សានុសិស្ស ចំនួន​២៧០៧​នាក់​  លោកគ្រូ អ្នកគ្រូ​១០៣​នាក់ ក្រោយ​ការ​សម្រប​សម្រួល​ពី​ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ទោ ណុ​ល ដា​រ៉ា ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​ទីបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​បាន​លើក​ឡើង​ថា លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង ស្រ៊ុ​ន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អនាគត​កូនក្មួយ​ដោយ​មិន​ចង់​ធ្វើការ​បង្ក្រាប​និង​ចាប់ខ្លួន​យក​មក​អនុវត្ត​ទោស ដែល​នាំ​ឱ្យ​ខូចអនាគត​និង​ប៉ះពាល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ​នៃ​ក្រុម​គ្រួសារ​នោះ​ទេ​។​ ដោយ​ការ​គិតគូ​រនេះ​ លោក​ឧត្តមសេនីយ៍​បាន​ផ្ញើ​សារ​អប់រំ​មក​ថា​(​ដើម្បី​អនាគត​របស់​ក្មួយ​ៗ សូម​គេច​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​ដកខ្លួន​ចេញពី​ក្រុម​បង​តូច បងធំ​ជា​បន្ទាន់​)​ព្រោះ​ច្បាប់​មិន​ដែល​លើកលែង​ឱ្យ​ក្មួយ​ៗ​ដែល​ពាក់ព័ន្ធ​និង​អំពើ​ល្មើស​ឡើយ​។

លោក ណុ​ល ដា​រ៉ា ប្រធាន​មន្ទីរ​ស្រាវជ្រាវ ​និង​បង្ក្រាប​បទល្មើស​នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​គូសបញ្ជាក់​ថា យុទ្ធសាស្ត្រ​នៃ​ការ​ផ្សព្វផ្សាយ​ជា​ប្រចាំ​នៅ​គ្រប់​វិទ្យាល័យ​និង​គ្រប់​សាលា គឺ​ដើម្បី​ជា​សារ​ក្រើនរំឭក ដាស់តឿន​ទៅ​ដល់​កូនក្មួយ​ជា​សិស្សានុសិស្ស​បាន​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​ការ​សេព​និង​ប្រើប្រាស់​គ្រឿងញៀន ពិសេស​គឺ​សកម្មភាព​ក្មេង​ទំនើង​ដែល​បង្ក​អសន្តិសុខ​ក្នុង​សង្គម​។​ហើយ​សារ​នេះ​ក៏​ជា​ប្រយោជន៍​អាច​ជួយ​ឱ្យ​យុវជន​យើង​យល់​ដឹង និង​ជៀសវាង​ការ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​នេះ​និង​អាច​កាត់​បន្ថយ​អំពើ​ឧក្រិដ្ឋ ដូច​ជា​លួច​ឆក់ ប្លន់ ឬ​ហិង្សា​ក្នុង​គ្រួសារ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ​ទៀត​ផង​។ ​ទន្ទឹម​នេះ ​យើង​ជា​សមត្ថកិច្ច​បាន​រំពឹង​ថា ​ការ​អប់រំ​ផ្សព្វផ្សាយ​និង​ជួយ​កាត់​បន្ថយ​បញ្ហា ពង្រឹង​សុខភាព​ផ្លូវចិត្ត និង​រាង​កាយ​យុវជន​ដែល​មិន​ប្រើ​គ្រឿងញៀន​មាន​សុខភាព​ល្អ មាន​សមត្ថភាព​រៀនសូត្រ និង​ធ្វើការ​បាន​ល្អ ដែល​ជា​ការ​ការពារ​ដ៏​ប្រសើរ ។

លោក​វរសេនីយ៍ទោ ណុ​ល ដា​រ៉ា ក៏​បាន​លើក​ឡើង​ដោយ​បង្ហាញ​ពី​ឱកាស​និង​អនាគត​យុវជន​ដែល​មិន​ជាប់​គ្រឿងញៀន​ថា យុវជន​ជា​សសរទ្រូង​នៃ​សង្គម​ជាតិ សង្គម​ជាតិ​មាន​ភាពរឹងមាំ​គឺ​ដោយសារ​តែ​ធនធានមនុស្ស ពិសេស​គឺ​យុវជន​គ្រប់​ជំនាន់​នេះ​ហើយ​។ ដូច្នេះ​សូម​យុវជន​ទាំងអស់​ត្រូវ​ដកខ្លួន ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន កុំ​ចង់​សាក ចង់​ដឹង​ឬ​ភ្លក្ស​គ្រឿងញៀន​ឱ្យ​សោះ ហើយ​ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន មួយវិញទៀត​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​នានា​នៃ​ការ​ប្រមូលផ្តុំ​បង្កើត​ជា​ក្រុម​ក្មេង​ទំនើង​ដែល​រាជរដ្ឋាភិបាល​បាន​និង​កំពុង​លុប​បំបាត់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ