ខេត្តស្វាយរៀង ៖ ពន្ធនាគារខេត្តស្វាយរៀងបានរៀបចំវគ្គអប់រំពិសេសសម្រាប់ទណ្ឌិតដែលជិតត្រូវដោះលែង ដើម្បីត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញប្រកបដោយជោគជ័យ។

ជាក់ស្តែងពន្ធនាគារខេត្តស្វាយរៀងបានធ្វើការអប់រំទណ្ឌិត មុនត្រូវដោះលែង ដើម្បីធ្វើសមាហរណកម្មទៅក្នុងសហគមន៍ ។ នេះបើយោងតាមផេក អគ្គនាយកដ្ឋានពន្ធនាគារ បានប្រកាសនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់បន្តថា ដោយមានការអនុញ្ញាតពីលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារ លោកវរអគ្គានុរក្សថ្នាក់លេខ១ សាន់ ដារ៉ា អនុប្រធានទទួលផែនអប់រំកែប្រែ និងស្តានីតិសប្បទា លោកវរអគ្គានុរក្សថ្នាក់លេខ១ ញឹម ឡា ប្រធានការិយាល័យអប់រំកែប្រែ និងស្តានីតិសម្បទា លោកវរអគ្គានុរក្សថ្នាក់លេខ២ យ៉ែម សិរីវុធ ប្រធានការិយាល័យបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងមុខរបរ និងលោកអគ្គានុរក្សថ្នាក់លេខ៣ ប្រាក់ ប៊ុនថាន មន្ត្រីអប់រំកែប្រែ និងស្ដារនីតិសម្បទា បានចាត់តាំងអោយការិយាល័យអប់រំកែប្រែ និងស្ដារនីតិសម្បទា ធ្វើការអប់រំជនជាប់ឃុំ ស្ដីពីកម្មវិធីសមាហរណកម្ម របស់ជនជាប់ឃុំទៅសហគមន៍វិញ ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ