ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកភ្លៀង​បង្ក​ការ​ខូចខាត​ចំណុច​ស្ពាន​ដើម​បេង ខេត្តមណ្ឌលគិរី តែ​មិន​ប៉ះពាល់​ដល់​ចរាចរណ៍

19 ម៉ោង មុន

ខេត្តមណ្ឌលគិរី ៖ ស្ថានភាព​អាកាសធាតុ​ប្រែប្រួល​ ដោយសារ​ឥទ្ធិពល​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ នៅ​ស​ប្តា​ហ៍​ទី​១ នៃ​ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ បាន​បន្សល់​ទុក​នូវ​បញ្ហា​ខូចខាត​មួយ​ចំនួន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ និង​ស្ពាន នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​…

ខេត្តមណ្ឌលគិរី ៖ ស្ថានភាព​អាកាសធាតុ​ប្រែប្រួល​ ដោយសារ​ឥទ្ធិពល​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​ នៅ​ស​ប្តា​ហ៍​ទី​១ នៃ​ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ បាន​បន្សល់​ទុក​នូវ​បញ្ហា​ខូចខាត​មួយ​ចំនួន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវជាតិ និង​ស្ពាន នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​ ។

ជាក់ស្ដែង នា​រសៀល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥នេះ ​លោក រស់ គី​ម​ធន ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តមណ្ឌលគិរី បាន​ដឹកនាំ​ក្រុមការងារ​ជំនាញ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ នូវ​ការ​ខូចខាត​ដែល​បង្ក​ឡើង​ដោយ​ទឹកភ្លៀង ​នៅ​ចំណុច ស្ពាន​ដើម​បេង ។ ស្ពាន​ដើម​បេង គឺជា​ខ្សែ​ផ្លូវ​ដ៏​សំខាន់​សម្រាប់​ត​ភ្ជាប់​ពី​ក្រុង​សែន​មនោ​រម្យ ឆ្ពោះទៅ​កាន់​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ ទឹកជ្រោះ​ប៊ូ​ស្រា​។ ក្រោយ​ការ​ចុះ​ពិនិត្យ ក្រុមការងារ​បាន​វាយតម្លៃ​ថា ការ​ខូចខាត​ដោយ​ទឹក​ហូរ​ច្រោះ​នេះ មិន​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ដំណើរការ​ចរាចរណ៍​ទូទៅ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ឡើយ​ ។

លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​នឹង​ធ្វើការជួសជុល និង​ស្តារ​ឡើង​វិញ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត ដើម្បី​ធានា​បាន​នូវ​គុណភាព​ផ្លូវ និង​សុវត្ថិភាព​ខ្ពស់​បំផុត​ជូន​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ