ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​ចុះ​បង្ក្រា.ប​បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុង​ក្នុង​ឃុំ​ចំនួន ក្នុងស្រុក​កំពង់ត្រឡាច

28 នាទី មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុង​ជា​ច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​ឃុំ​អំពិលទឹក និង​ឃុំ​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ឆ្នាំង​ដឹកនាំ​កងកម្លាំង​ចុះ​បង្ក្រាប​ជា​ច្រើន​កន្លែង​រយៈពេល​ពេញ​មួយ​ថ្ងៃ​ទី 10 ខែវិច្ឆិកា ឆ្នាំ…

ខេត្តកំពង់ឆ្នាំង ៖ បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុង​ជា​ច្រើន​កន្លែង​ក្នុងភូមិ​សាស្ត្រ​ឃុំ​អំពិលទឹក និង​ឃុំ​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ឆ្នាំង​ដឹកនាំ​កងកម្លាំង​ចុះ​បង្ក្រាប​ជា​ច្រើន​កន្លែង​រយៈពេល​ពេញ​មួយ​ថ្ងៃ​ទី 10 ខែវិច្ឆិកា ឆ្នាំ 2025​។

លោក អ៊ុ សុភា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ដោយ​ទទួល​បទបញ្ជា​ពី​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ក៏​ដូច​ជា​អ​មេបញ្ជាការ​កងទ័ពជើងគោក ស្ដី​ពី​ការ​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ដូច​ភ្លៀងរលឹម នៅ​ព្រឹក​ថ្ងៃ​ទី 10 ខែវិច្ឆិកា​ លោក​បាន​ដឹកនាំ​កម្លាំង​ប្រមាណ 30 នាក់​ប្រើប្រាស់​កាណូត​បា​ឡា​ស្មាច់​ជា​ច្រើន​គ្រឿង ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដាក់​របាំង​ស្បៃ​មុង​នៅ​ភូមិសាស្ត្រ​ឃុំ​អំពិលទឹក និង​ឃុំ​កំពង់ត្រឡាច ដោយ​ប្រើ​រយៈពេល​ពេញ​មួយ​ថ្ងៃ គឺ​ព្រឹក​និង​ល្ងាច ដែល​ជា​លទ្ធផល​គឺ​យើង​បាន​បង្ក្រាប​បានជា​ច្រើន​កន្លែង ។​ដោយសារ​ស្ថានភាព​មមារ​ញឹក​ពេក​របាយការណ៍​យើង​មិន​ទាន់​បូក​សរុប​នៅឡើយ ទេ​លទ្ធផល​នៃ​ការ​បង្ក្រាប​បាន​បែប​ណា​លោក​នឹង​ជូនដំណឹង​នៅ​ពេល​ក្រោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ